ព័ត៌មានជាតិ

នាយទាហាន សឹងរងក្រុងសំរោង ស្រវឹងដេកកណ្តាលផ្លូវ ត្រូវបានរថយន្តកិនស្លាប់

ឧត្តរមានជ័យ: មន្ត្រីយោធាម្នាក់ ផឹកស្រាស្រវឹងឈប់ម៉ូតូ ដេកកណ្តាលផ្លូវជាតិលេខ៥៦ បណ្តាលឲ្យរថយន្តមិនស្គាល់ម៉ាកកិន ស្លាប់យ៉ាងអាណោចអាធ័ម ហេតុការណ៍នេះនៅយប់រំលងអាធាត្រ១២និង១៣នាទី ឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦នេះ នៅលើដងផ្លូវជាតិលេខ៥៦ ស្ថិតនៅខាងលិច ភូមិទន្លេស ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីគ្រោះថ្នាក់រថយន្តកិនមនុស្សម្នាក់ស្លាប់ ជនរងគ្រោះឈ្មោះ នួន រិទ្ធី (ហៅឌីន) ភេទប្រុស អាយុ៣១ឆ្នាំ ជាទាហានសឹងរងក្រុងសំរោង រស់នៅភូមិសែនមនោរម្យ២ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល។

បើតាមការសាកសួរពីប្រជាពលរដ្ឋ និងពិនិត្យកន្លែងកើតហេតុ ជនរងគ្រោះខាងលើនេះបានស្រវឹងស្រា ហើយឈប់ម៉ូតូដេកនៅកណ្តាលផ្លូវ មានរថយន្តមិនស្គាល់ម៉ាក បើកកិនស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ចំណែកម៉ូតូនៅកៀនផ្លូវជាតិ។ ចំណែកសពបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

photo_2016-05-24_16-05-57 photo_2016-05-24_16-05-58 (2) photo_2016-05-24_16-05-58 photo_2016-05-24_16-05-59

មតិយោបល់