ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ចិននឹងបើកដំណើរការផលិតគ្រាប់រ៉ុក្កែតប្រភេទថ្មី នាពេលខាងមុខនេះ

ចិន: យោងតាមការិយាល័យវិស្វកម្មអវកាសបានថ្លែងនៅថ្ងៃពុធនេះឲ្យដឹងថា ចិនគ្រោងនឹងបើកដំណើរការផលិតគ្រាប់រ៉ុក្កែតថ្មី គឺប្រភេទបាញ់ឆ្លងទ្វីបរយៈចម្ងាយឆ្ងាយ Long March-7 របស់ខ្លួន ចាប់ពីថ្ងៃសៅរ៍ ដល់ថ្ងៃពុធ ពោលគឺនៅថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមិថុនា នាពេលខាងមុខនេះ ហើយការចាប់ផ្តើមផលិតគ្រប់ថ្មីនេះ គឺដើម្បីត្រៀមដាក់ពង្រាយនៅភាគខាងត្បូងប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២២ មិថុនានេះ។

ការិយាល័យនេះបាននិយាយក្នុងសេចក្តីប្រកាសមួយថា គ្រាប់រ៉ុក្កែតនេះ ត្រូវបានផ្លាស់ប្តូរទៅចំណុចចាប់ផ្តើមបញ្ឈរក្នុងការដាក់ពង្រាយនៅតំបន់ខាងលើនេះ បន្ទាប់ពីមានការដឹកជញ្ជូនបីម៉ោង ពីមន្ទីរពិសោធន៍ការធ្វើតេស្តនៅព្រឹកនេះតែម្តង។

Long March-7 គឺជាប្រភេទគ្រាប់រ៉ុក្កែតទំហំមធ្យមដោយប្រើសារធាតុរាវអាចអនុវត្តបានរហូតដល់ទៅ ១៣,៥តោន ទៅក្រឡឹងជុំវិញផែនដី។ ហើយគ្រាប់រ៉ុក្កែតនេះ វានឹងដឹកដឹកទំនិញទៅកាន់ស្ថានីយ៍អវកាសរបស់ប្រទេសចិន ដែលបានគ្រោងទុក ហើយគេរំពឹងថា វានឹងក្លាយកន្លែងផ្ទុកទំនិញដ៏សំខាន់ សម្រាប់ការបាញ់បង្ហោះទៅអវកាស៕

1280px-Long_March

មតិយោបល់