ព័ត៌មានអន្តរជាតិ

ក្រុមសកម្មប្រយុទ្ធហាម៉ាស់ គំរាមបាញ់គ្រាប់រ៉ុកកែត នៅទីប្រជុំជនអ៊ីស្រាអែល ប្រសិនបើ IDF វាយប្រហារតំបន់ហ្គាហ្សា

ប៉ាទ្បេស្ទីនៈ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានចេញផ្សាយរូបភាពនៃការវាយប្រហារ ដោយកងទ័ពអាកាសរបស់អ៊ីស្រាអែល នៅទីស្នាក់ការស៊ើបការណ៍យោធារបស់ក្រុមហាម៉ាស់។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

ក្រុមសកម្មប្រយុទ្ធហាម៉ាស បានគំរាមបាញ់គ្រាប់រ៉ុកកែតទៅទីប្រជុំជន Beersheba និង Ashdod ប្រសិនបើ IDF ធ្វើការវាយប្រហារតាមអាកាស នៅតំបន់ហ្គាហ្សាបន្តនោះ។

កាលពីព្រឹកថ្ងៃច័ន្ទ IDF បានរាយការណ៍ថា នឹងធ្វើការវាយប្រហារតាមអាកាស នៅលើទីស្នាក់ការស៊ើបការណ៍យោធារបស់ក្រុមហាម៉ាស់ បន្ទាប់ពីគ្រាប់រ៉ុកកែតជាង ៣០០ គ្រាប់ ត្រូវបានបាញ់ចូលទៅកាន់ដែនដីអ៊ីស្រាអែល ពីតំបន់ហ្គាហ្សាស្ទ្រីប។

ដោយកងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថា គោលដៅដែលបាញ់គ្រាប់រ៉ុកកែតទាំងនោះ គឺជាកន្លែងដែលទីស្នាក់ការស៊ើបការណ៍យោធា របស់ក្រុមហាម៉ាស់ បានប្រមូលព័ត៌មាន ដើម្បីចាប់ផ្តើមវាយប្រហារទៅលើអ៊ីស្រាអែល៕

មតិយោបល់