នាយ អ៊ីត រាឆានុត អាយុ ២៣ ឆ្នាំ ត្រូវបានក្រុមសន្ដិសុខក្លឹបរាត្រីនៅទីក្រុង បាងកក វាយទ្រោមបណ្ដាលឲ្យប៉ះពាល់ ច្រមុះ ភ្នែក នឹង ក្រដាសត្រចៀក ជាទម្ងន់កំពុងសម្រាកព្យាបាល ដែលក្នុងថ្ងៃកើតហេតុ តារារូបនេះបានប្រាប់ឲ្យដឹងថា មានតារាស្រី ចំនួន ៣ នាក់ទៀត បានស្រែកឆោឡោថាលោកបំពានពួកនាង ។
អ្នកនៅក្នុងហេតុការណ៍បានពោលថា នាយ អ៊ីត បានអួតសម្ញែងខ្លួននៅក្នុងក្លឹបថា “ខ្លួនជាតារា នឹងសង្សារជាតារាល្បី ហើយបានបញ្ចេញអត្តចរិតមិនសមរម្យ បំពានស្រីៗទើបបានជា ក្រុមសន្ដិសុខក្លឹបវាយទ្រោម ហើយស្រែកក្ដែងៗថា អញមានលុយ អញធ្វើអ្វីក៏បានដែរ “ ។
គួរបញ្ជាក់ផងដែរថា តារារូបនេះសព្វថ្ងៃកំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យនៅទីក្រុងបាងកក លោកវិជ្ជបណ្ឌិតបានប្រាប់ពីការៈថា ភ្នែករបស់តារារូបនេះ អាចត្រូវពិការ ហើយត្រចៀកអាចថ្លង់មួយចំហៀង និងការប៉ះទង្គិចខួរក្បាលខ្លាំងផងដែរ ចំពោះច្រមុះសិប្បន្មិតរបួសខ្លាំង ងាយឆ្លងជំងឺផ្សេងៗ ៕
មតិយោបល់