នៅថ្ងៃទី២១ ឧសភា ក្នុងឆ្នាំ២០១៨នេះ គឺជាថ្ងៃគម្រប់ខួប១ ឆ្នាំអាពាហ៏ពិពាហ៍ របស់តារាចម្រៀងល្បីល្បាញលោក ឆាយ វិរៈយុទ្ធ ដែលទើបតែទាកទាញ បានតំណែងជាតំណាងផលិតផលស្ពតមួយ ពីក្រុមហ៊ុនរថយន្តធំមួយ។ អ្វីដែលគេចាប់អារម្មណ៍ គឺលោកបានចេញបទចម្រៀងបង្ហាញពីស្នេហាល្អូកល្អិន ដែលបទចម្រៀងនេះ កំពុងកន្ទ្រាក់បានការចែកចាយ និងចូលទស្សនានៅក្នុងយូធូបក្នុងចំនួនច្រើនដងតែម្ដង សូម្បីតែបទចម្រៀងនេះ ទើបតែបានចេញបង្ហោះក្ដៅ។
នៅលើបណ្ដាញហ្វេសប៊ុក គេឃើញមានការចែកចាយ និង Comment យ៉ាងច្រើន ជុំវិញបទចម្រៀងក្រោមចំណងជើងថា «ស្រឡាញ់គ្នារហូតក្លាយជាតាយាយ» ដែលលោកឆាយ វិរៈយុទ្ធ បានបកស្រាយ និងបង្ហោះក្នុងបំណងរំឭកខួបមួយឆ្នាំនៃអាពាហ៍របស់ខ្លួន។
ចម្រៀងមួយបទនេះ មិនត្រឹមតែមានអត្ថន័យបង្ហាញពីអនុស្សាវរីយ៍ ក្នុងរយៈពេល៣៦៥ថ្ងៃ ក្រោយការរួមរស់ជាមួយភរិយាប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីការតាំងចិត្តរបស់លោក ចំពោះភរិយាដោយមិនវៀចវេរ ដែលធ្វើម្នាក់ៗរំភើបចំពោះស្នេហារបស់លោកនោះដែរ។
ក្នុងបទចម្រៀងនេះ លោកឆាយ វិរៈយុទ្ធ សម្ដែងជាមួយភរិយាតែម្ដង ទើបធ្វើឲ្យបទនេះ គ្រាន់តែចេញបង្ហោះភ្លាម គឺអាចនិយាយបានថាកក្រើកអ្នកលេងហ្វេសប៊ុកតែម្ដង។ អ្នកនាងមានគូស្នេហ៍ និងមានគ្រួសារទាំងអស់ បានដើរតួជាអ្នកចែកចាយបទនេះ គួរឲ្យចាប់អារម្មណ៍ ដោយសារតែអត្ថន័យបទនេះ ចាក់ដោតអារម្មណ៍របស់គូស្នេហ៍របស់ប្ដីប្រពន្ធមួយគូ។
លោក ឆាយ វិរៈយុទ្ធ មិនទាន់អាចសុំការបញ្ជាក់ពីអារម្មណ៍ ក្រោយបទចម្រៀងអបអរខួបគម្រប់១ឆ្នាំនៃអាពាហ៍ពិពាហ៍ ត្រូវបានចែកចាយ ហើយផ្ទុះខ្លាំងភ្លាមៗនោះ ប៉ុន្តែលោកធ្លាប់បញ្ជាក់ថា ចម្រៀងមួយបទនេះ គឺលោកធ្វើឡើងដើម្បីបង្ហាញពីក្ដីស្រឡាញ់ចចំពោះភរិយា និងជាកាដូដល់កូនក្នុងផ្ទៃភរិយា ដែលជាចំណងដៃនៃការរួមរស់។
ក្នុងនោះ លោកក៏ត្រូវគេដឹងថា មិនសូវទទួលការងារសិល្បៈសស្រាក់សស្រាំដូចមុនផងដែរ ចាប់តាំងពីរៀបការជាមួយភរិយារបស់លោក និង ក្រោយពេលពរពោះនោះដែរ ដោយលោកបញ្ជាក់ថា គឺដើម្បីមានពេលនៅក្បែរភរិយាឲ្យបានច្រើន និងដើម្បីឲ្យកូនក្នុងផ្ទៃមានភាពកក់ក្ដៅ។
អ៊ីចឹងហើយទើបតារាចម្រៀងរូបនេះ ទទួលបានការសរសើរយ៉ាងខ្លាំងថា ជាតារាល្បីដែលមានទំនួលខុសត្រូវចំពោះជីវិតឯកជន និងជាស្វាមីដ៏ល្អ ដោយមិនខ្វល់ពីការបើកទម្លាយរឿងគ្រួសារ ហើយជ្រុះបាត់ការគាំទ្រនោះ៕
មតិយោបល់