កញ្ញា ឯកក្នុងឆ្នាំ ២០០១ ដែលប្រិយមិត្តធ្លាប់បានស្គាល់ថាជានាង ប៉ុបពី ជាអតីតកញ្ញាឯកខ្ទើយក្នុងអតីតកាលកន្លងមក ដែលគ្រប់មជ្ឃដ្ឋានធ្លាប់ស្គាល់នាងតាមរយៈសាច់រឿងមួយចំនួននៅ លើផ្ទាំងកញ្ជក់ទូរទស្សន៌ និងលើផ្ទាំងក្រណាត់ស តែពេលថ្មីៗកន្លងមកនេះកាលពីថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១២ នេះ ប៉ុបពី ទទួលបានពានរង្វាន់ពី”អាណាចក្រតារា” ក្នុងនាមជាតារាសម្តែងភាពយន្តឆ្នើមភេទទី ៣។
ចូលក្នុងវ័យ ២៩ ឆ្នាំ ទោះបីជាវ័យរាងជ្រេបន្តិចតែបើនិយាយពីសម្រស់វិញដូច ១៨ ឆ្នាំ អីញ្ចឹង ហាក់បីដូចជាអន្លក់ជ្រលក់ទឹកគ្រឿងខែវស្សា បើសិនប្រុសណាមិនស្គាល់នាង នឹងផុងចិត្ត ផុងប្រាណថាជាស្រីមិនខាន ។
ពិធីការនី ក្នុងកម្មវិធី “ចុងភូមិដើមភូមិ” ដែលចាប់ដៃគូជាមួយនឹងនាយសានម៉ៅ បានប្រកាសក្តែងៗថា នាងចង់បានស្វាមី បន្ទាប់ពីបែកបាក់ជាមួយនឹងប្រុសស្នេហ៍ចាស់ ប្រុសដែលនាងចង់បានទោះបីមាន ឬក្រក្តីសំខាន់ឲ្យតែមានការងារសមរម្យ រួបសម្រស់សមល្មមសមជាបុរសពិតៗ ដែលមានទំនួលខុសត្រូវ ។ នាងបានបញ្ជាក់ថា បុរសដែលស្រលាញ់នាងត្រូវគិតគូរឲ្យបានច្បាស់ ថា នាងមិនអាចមានកូននោះទេ តែអ្វីៗគ្រប់យ៉ាងដូចនារីភេទពិតៗ អាចរួមមេត្រីភេទជាធម្មតា ព្រោះអី នាងបានទៅ កែកុន សុដន់ ប្រដាប់ភេទ ស្ទើរតែដូចស្រ្តីទៅហើយ អស់រាប់ម៉ឺនដុល្លារ នៅឯប្រទេសថៃឯណោះ។
ងាកមកក្រោយវិញប៉ុបពីនាងនិយាយថា នាងរីករាយជានិច្ចចំពោះបុរសដែលនាងរ៉ាយរ៉ាប់ដែលមានលក្ខណៈដូចខាងលើ មួយដោយឡែកវិញ នាងក៏សប្បាយចិត្តណាស់ដែរដែលបានទទួលនូវពាន់រង្វាន់ពី “អាណាចក្រតារា” ហើយរឿងគូរស្រករនោះវិញ “បើស្រលាញ់ខ្ញុំពិតចូលមកចុះ” ៕
អត្ថបទ និង រូបភាពដោយៈ បុរសដំណឹង
មតិយោបល់