ព័ត៌មានសិល្បៈ និងកម្សាន្ត

ប្លែក​ទៀតហើយ​! តារា​ស្រី​វ័យ ៤៦ ឆ្នាំ​មាន​ផ្ទៃពោះ​

​តារា​សម្តែង​ស្រី Halle Berry​ ក្នុង​រឿង ‘Catwoman’ គឺ​មាន​ផ្ទៃពោះ​ជាមួយនឹង​មិត្ត​ប្រុស​ខ្លួន ដែល​ជា​តារា​សម្តែង Olivier Martinez ។​
​នៅ​ថ្ងៃ​ដែល​លេច​ចេញ​ពាក្យ​ច​ចាម​អារាម​ឡើង លើ​បណ្តាញ​អន​ឡាញ អ្នកតំណាង​ឲ្យ​តា​រាស្រី Halle Berry បានបញ្ជាក់​ជាមួយនឹង​អ្នកសារព័ត៌មាន​ថា “​យើង​អាច​បញ្ជាក់​ថា Halle និង Olivier ពី​ការ​មានកូន ដោយ​អ្នក​ទាំង​ពីរ​រួម​រស់នៅ​ជាមួយ​នឹង​គ្នា​យ៉ាង​សប្បាយរីករាយ ជាមួយនឹង​ទ្រព្យ តែ​អ្វីៗ​វា​ជា​រឿង​ធម្មជាតិ​នោះទេ កុំទៅ​ខ្វល់​អី “​។​មិត្តភក្តិ​តារា​ស្រិ​វ័យ ៤៦ ឆ្នាំ​រូប​នេះ បាន​និយាយថា នាង Halle Berry គឺ​មាន​កូន​ច្រើន​ណាស់ និង កំពុង​ធ្វើ​ឲ្យ​ចាប់​ចិត្តដ​ល់​មហាជន​បន្ទាប់ពី​ដំណឹង​នេះ​ផ្ទុះឡើង​។​

​ប្រភព​ព័ត៌មាន​វិញ​បានឲ្យដឹងថា នាង Halle Berry នៅក្នុង​ផ្ទៃពោះ​របស់​នាង​គឺ​កូនប្រុស មុន​នេះ​តារា​ស្រី​រូប​នេះ​បានឈ្នះ​ពានរង្វាន់ Oscar និង​មាន​កូនស្រី ដ៏​ស្រស់ស្អាត​អាយុ ៥ ឆ្នាំ ជាមួយនឹង​អតីត​មិត្ត​ប្រុស​ដែល​ជា​តារា​ម៉ូ​ដែល Gabriel Aubry ។​នាង Hale បាន​ប្រាប់​ដល់​កូនស្រី​របស់​ខ្លួន​ជាទី​ស្រលាញ់​ថា តិច​ទៀត កូន​នឹងមាន​ប្អូនប្រុស លេង​ជាមួយ​ហើយ​។​

​នាង Hale និង មិត្ត​ប្រុស​បារាំង Olivier Martinez បាន​ទំនាក់ទំនង​គ្នា អស់​រយៈពេល ៣ ឆ្នាំ និង​រៀបការ​ជាមួយនឹង​គ្នា នៅ​ខែ ៣ ឆ្នាំ ២០១២ ។​តារា​ទាំងពីរ​បាន​បញ្ជាក់​សង្កត់ធ្ងន់ជា​ចុងក្រោយ​ថា ពួកគេ​នឹង​ក្លាយ​ជា​ឳ​ពុក​ម្តាយ​របស់​គេ​នៅ ពេលដែល Hale មាន​អាយុ ៤៧ ឆ្នាំ​៕
halle1

halle2

មតិយោបល់