ព័ត៌មានសិល្បៈ និងកម្សាន្ត

Fan Bingbing ដើរតួ​ជា Blink ក្នុង​រឿង X-Men (Video Inside)

ចិន​៖​បន្ទាប់​ពី​បង្ហាញមុខ​តិចតួច​ក្នុង​ដុំ​រឿង Iron Man 3 តារា​ចិន​ដ៏​ស្រស់​សោភា នាង Fan Bingbing នឹង​ត្រូវ​បង្ហាញ​ខ្លួន​តាមរយៈ​រឿង X-Men: Days of Future Past ដែល​នឹង​ចេញ ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ ។​ក្នុង​រឿង​នេះ​ដែរ ស្រី​ស្រស់​ជ្រេ​បទពិសោធន៍​រូបនេះ ដើរតួ​ដោយ​មាន​ឈ្មោះ​ថា Blink ។​
Fan Bingbing
​ក្រៅ​ពី​នាង Fan Bingbing នៅ​មាន​តួ​ហូ​លី​វ៉ូត​ជាច្រើន​ទៀត ដូចជា លោក Hugh Jackman ដែល​ជា​តារា​សម្តែង​អូស្ត្រាលី ម្ចាស់​ពានរង្វាន់​អូ​ស្កា​នាង Jennifer Lawrence និង តារា​សម្តែង James McAvoy ជនជាតិ​ស្កុត រួម​ទាំង​តារា​ចាស់​ក្នុង​រឿង​នេះ​កាលពី​ឆ្នាំ ២០១១ ផងដែរ​។​

​ជាមួយ​នឹង​ដំណឹង​លេចមុខ​លើ​ដុំ​រឿង​នេះ​ដែរ អ្នកគាំទ្រ​របស់ Fan Bingbing ភ្ញាក់ផ្អើល​យ៉ាងខ្លាំង និង​ទន្ទឹង​រងចាំ​បន់​ឲ្យតែ​រឿង​នេះ​ចេញ​។​
​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​រឿង​នេះ​ដែរ​នឹង​វាយប្រហារ​រោងកុន នៅ​ថ្ងៃ​ទី ២៣ ខែ ឧសភា ឆ្នាំ ២០១៤ ខាងមុខនេះ​៕
​ទស្សនា​វិដេអូ​ឃ្លិប​ដូចខាងក្រោម​នេះ​៖​

មតិយោបល់