(ថៃ)៖ ពិធីករល្បីឈ្មោះជនជាតិថៃ និងជាប្រធានរៀបចំកម្មវិធី «Miss Grand International» លោក Nawat Itsaragrisil ត្រូវបានប្រព័ន្ធផ្សព្វផ្សាយថៃរាយការណ៍ថា បានរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី២ ខែកក្កដា កន្លងទៅ ទោះជាស្ថិតនៅក្នុងការព្យាបាលជំងឺកូវីដ១៩ តែពិធីករដ៏ល្បីឈ្មោះ លោក Nawat នៅតែអាចចេញមកធ្វើបច្ចុប្បន្នភាព ក៏ដូចជាបង្ហាញពីព័ត៌មាន និងស្ថានភាពជំងឺរបស់ខ្លួន សម្រាប់អ្នកគាំទ្របានតាមដានជាបន្តបន្ទាប់។
មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងការផ្សាយផ្ទាល់ថ្មីចុងក្រោយ នៅលើបណ្ដាញសង្គមហ៊្វេសប៊ុករបស់ពិធីកររូបនេះ ស្រាប់តែបានបង្ហាញពីដំណឹងដ៏ភ្ញាក់ផ្អើល ដែលរូបលោកបានសម្រេចចិត្តបញ្ចប់តួនាទីជាពិធីករនៅក្នុងកម្មវិធីផ្ទះបាយ ចាប់ពីពេលនេះតទៅ។
យ៉ាងណាមិញ ចំពោះរឿងគម្រោងជួយដល់សង្គមផ្សេងៗទៀត ដែលលោកបានរៀបចំទុករួចមកហើយនោះ ពិធីកររូបនេះបានបញ្ជាក់ថា នៅតែដំណើរការទៅមុខដូចដែលបានគ្រោងទុកតាំងពីដំបូងមក ផងដែរ៕
ប្រភព ៖ Sanook
មតិយោបល់