(ភ្នំពេញ)៖ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បុណ្យភូមិសៀមរាបចាប់ផ្ដើមហើយ។ ក្រៅពីការរាំលេងសប្បាយជាមួយ កំពូលតារាចម្រៀង Cam.pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា ជាង១០០បទ អ្នកចូលរួមអាចទស្សនាស្វែងយល់ទម្រង់សិល្បៈបុរាណជាច្រើនមុខ ព្រមទាំងភ្លក់មុខម្ហូបអ្នកខេត្តសៀមរាបទាំង១២ស្រុកដោយសេរីទៀតផង។
យ៉ាងណា តារា ចម្រៀង Cam.pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា ក៏បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់កញ្ញាសូមគោរពអញ្ជើញពុកម៉ែបងប្អូនទៅចូលរួមទាំងអស់គ្នា នៅបុណ្យភូមិសៀមរាប ចាប់ពីម៉ោង១១ព្រឹករហូតដល់ម៉ោង៦ល្ងាចថ្ងៃនេះ។
តារាចម្រៀង តន់ ច័ន្ទសីម៉ា សរសេរថា «នាងខ្ញុំសូមគោរពអញ្ជើញពុកម៉ែបងប្អូនចូលរួមទាំងអស់គ្នា ទៅចូលរួមបុណ្យភូមិសៀមរាប នឹងធ្វើឡើងក្នុងទឹកដីស្រុកបន្ទាយស្រី ក្នុងទីតាំងគម្រោងអភិវឌ្ឍន៍ ដីឡូតិ៍លំនៅឋាន ឡេង ណាវ៉ាត្រា»។
នាងបន្តថា អ្នកចូលរួមទាំងអស់នឹងទទួលបានភាពសប្បាយរីករាយជាមួយនឹងការប្រគំតន្ត្រីសម័យដោយរូបនាងផ្ទាល់ ទស្សនាស្វែងយល់ទម្រង់សិល្បៈបុរាណជាច្រើនប្រភេទ និងអាចភ្លក់មុខម្ហូប ទាំង១២ ក្រុងស្រុកនៃខេត្តសៀមរាបទៀតផង។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍បុណ្យភូមិសៀមរាប ធ្វើឡើងចាប់ពីម៉ោង១១ព្រឹកដល់ម៉ោង៦ល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ លើទីតាំងគម្រោងអភិវឌ្ឍន៍ដីឡូតិ៍លំនៅឋាន ឡេង ណាវ៉ាត្រា ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កម្មវិធីក៏មានការផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍អាស៊ីអាគ្នេយ៍ផងដែរ៕














មតិយោបល់