ព័ត៌មានសិល្បៈ និងកម្សាន្ត

មហាសេដ្ឋីចិនបែកពីមិត្តស្រី ផ្តល់លុយ​ ៣៦៣ លានដុល្លារ​អាម៉េរិក

មហាសេដ្ឋីចិន Joseph Lau Luen Hung ឬ Joseph Lau បានប្រកាសលើទំព័រ​មុខ​កាសែត​នៅហុងកុង កាលពីថ្ងៃទី​១៥ វិច្ឆិកា ថា លោកបានបញ្ចប់ស្នេហ៍ ជាមួយដៃគូជីវិតនាង Yvonne Lui អាយុ ៣៧ឆ្នាំ ដោយចែកផ្លូវគ្នា​តាំងពីឆ្នាំ​២០១៤ មកម្លេះ ហើយលោកនឹងធានាដល់ការចិញ្ចឹម​កូន២នាក់ រាល់ការ​សិក្សា និង​ថ្លៃចំណាយផ្សេងៗ​។​

ក្នុងសេចក្តីថ្លែងការណ៍របស់ មហាសេដ្ឋីចិន​ខាងលើ បានបញ្ជាក់ថា មុនពេល​បែកបាក់ លោកតែងតែ​ថែរក្សា​ជីវិត​ប្រចាំថ្ងៃរបស់នាង និង​ឲ្យសាច់ប្រាក់ គ្រឿងអលង្ការ និង ការដូ​ជាច្រើនទៀត ដោយមានទឹកប្រាក់សរុប ២ពាន់លានដុល្លារហុងកុង ប្រហែល ៣៦៣ លានដុល្លារ​អាម៉េរិក ។ ឥឡូវនេះ បញ្ជាក់ថានាង គឺជាស្ត្រីម្នាក់ ដែលមានហើយ ដោយមិនចាំបាច់ត្រូវការផ្នែក ហិរញ្ញវត្ថុ របស់ខ្ញុំបន្តទៀតនោះទេ ។​

របាយការណ៍នេះបានចេញ ក្រោយពេលដែល អតីតភរិយា បានទៅសួរ​សុខទុក្ខ មហាសេដ្ឋីខាងលើ ក្នុងមន្ទីរពេទ្យ ហើយក៏ជា​ការរំពឹងទុក នៃ​ស្ថានភាពទំនាក់ទំនងរវាងគ្នា និងគ្នា ផងដែរ​។​

មហាសេដ្ឋី អាយុ ៦៥ឆ្នាំរូបនេះ មានបញ្ហាតម្រង់នោម ជំងឺទឹកនោមផ្អែម និងជំងឺបេះដូង ដោយកំពុង​យកចិត្តទុកដាក់ការព្យាបាលពី គ្រូពេទ្យ និង ថែរក្សា​ពី​អតីតមិត្តស្រី ដែលជា​អតីតអ្នកកាសែតផ្នែកកម្សាន្ត នាង Chan Hoi Wan អាយុ ៣៧ឆ្នាំ​រូបនេះ​។​
បញ្ជាក់ផងដែរថា Joseph Lau គឺមានទ្រព្យសម្បត្តិក្នុងដៃ ១៣,៣ លានដុល្លារ​អាម៉េរិកដែលជា​ទិន្នន័យ​ជាក់លាក់ពី ទស្សនា​វដ្តី Forbe ៕​
st1

thestar2

មតិយោបល់