ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

កិច្ចប្រជុំរវាងអាមេរិក និងសម្ព័ន្ធមិត្តនៅអឺរ៉ុប ផ្ដោតលើកិច្ចការសំខាន់មួយចំនួន

អាល្លឺម៉ង់ៈ ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា បានជួបសំណេះសំណាលជាមួយមេដឹកនាំ នៃបណ្តាប្រទេសអឺរ៉ុបសំខាន់មួយចំនួន នៅក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច សន្តិសុខ និងការផ្ទេអំណាចឲ្យប្រធានាធិបតីសហរដ្ឋអាមេរិកថ្មីលោក Donald Trump ក្នុងការចូលកាន់តំណែងនាខែមករាខាងមុខនេះ។ នេះបើយោងតាមរយៈ សារព័ត៌មានស៊ិនហួ ចេញផ្សាយថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

ក្នុងកិច្ចប្រជុំកាលពីថ្ងៃសុក្រនេះដែរ លោកអូបាម៉ា បានជួនជាមួយនឹងមេដឹកនាំប្រទេសអាល្លឺម៉ង់ ចក្រភពអង់គ្លេស បារាំង អ៊ីតាលី និងអេស្ប៉ាញ ដែលវាជាការធ្វើភារវកិច្ចមុនពេលលោកបញ្ចប់អាណត្តិរបស់ខ្លួន។

ចាប់តាំងពីលោកអូបាម៉ា បានមកដល់កាលពីថ្ងៃពុធ ក្នុងដំណើរទស្សនកិច្ចលើកទី៦ និងចុងក្រោយរបស់គាត់ទៅកាន់ប្រទេសអាល្លឺម៉ង់ ជាមួយលោកស្រី Merkel គឺបានផ្តោតលើបញ្ហាជាច្រើនដូចជា សកលភាវូបនីយកម្ម និងកិច្ចសហប្រតិបត្តិការលើពាណិជ្ជកម្មឆ្លងទ្វីប៕

photo_2016-11-19_10-18-18photo_2016-11-19_10-18-23photo_2016-11-19_10-18-27

មតិយោបល់