ភ្នំពេញ: តៃកុងរថយន្តតាក់ស៊ី សាំយ៉ុង រវល់ចុះមកសួររកផ្លូវ ទៅរង្វង់មូលទួលគោក សម្រាប់តែរអិលទៅបុករថយន្ត ឡង់គ្រីស័រ ២០១៥ កំពិតទ្វារ ចំនួន ២សន្លឹក បន្តិចបន្តួច ទារសំណង ៥ពាន់ដុល្លារ ហេតុការណ៍នេះ កើតឡើងនៅស្តុប ក្បែរផ្ទះសំណាក់ ស្រែ ខាងមុខអនុវិទ្យាល័យ និង បឋមសិក្សា វត្តនាគវ័ន ផ្លូវ៦០៨ កែង ផ្លូវ១៣២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ថ្ងៃទី៣ ឧសភា ២០១៦ នេះ។
សាក្សីនៅកន្លែងកើតហេតុ បានប្រាប់ថា រថយន្តសាំយ៉ុង ពណ៌ស ស្លាកលេខ ភ្នំពេញ 2H-7480 ដឹកភ្ញៀវមកពីខេត្ត បានអែបចតនៅលើផ្លូវ៦០៨ ត្រង់ចំណុចពីកើតមកលិច ក៏រអិលបុកកំពិតទ្វារទាំង២ របស់រថយន្ត ឡង់គ្រីស័រ ២០១៥ ពណ៌ស ស្លាកលេខ ភ្នំពេញ 2AI-0011 បន្តិចបន្តួច ហើយទារសំណង ៥ពាន់ដុល្លារ ដោយបានបញ្ជាក់ថា តៃកុងរថយន្តតាក់ស៊ី រវល់ចុះទៅសួររកផ្លូវ ទៅរង្វង់មូលទួលគោក ដោយហ្វាំងដៃចាប់មិនជាប់ រអិលបុកតែម្តង និងបាននិយាយថា កំពិតតែបន្តិចសោះ ទារធ្វើអ្នកមាន ហើយតៃកុងតាក់ស៊ី ព្រមចេញថ្លៃខូចខាតចំនួន ៥០០ដុល្លារ តែខាងភាគីរថយន្តទំនើបទារសំណង ២ពាន់ដុល្លារ មិនអាចសម្របសម្រួល បានឡើយ។
បច្ចុប្បន្ន នរគបាលចរាចរ នៃអធិការដ្ឋានខណ្ឌទួលគោក ធ្វើការវាស់វែង និងយករថយន្តរក្សាទុក ដើម្បីដោះស្រាយ តាមនីតិវិធីច្បាប់៕




មតិយោបល់