ហៃទីៈ បើតាមក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន ៩នាក់បានស្លាប់ ក្រោយព្យុះដ៏ខ្លាំងពេញមួយសហ្តាហ៍នៅក្នុងប្រទេសហៃទី។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦។
មនុស្សចំនួនជិត ១០នាក់ ត្រូវបានគេអះអាងថា ស្លាប់បន្ទាប់ពីទូកដឹកពួកគេ បានក្រឡាប់នៅក្នុងទឹកកាលពីថ្ងៃអាទិត្យ ខណៈពេលដែលពួកគេធ្វើដំណើរចេញពីទីក្រុង Bombardopolis ទៅកាន់ទីក្រុង Gonaives នេះបើយោងតាមការឲ្យដឹងខាងសេវាដែនសមុទ្ររបស់ប្រទេសនេះ។
រហូតមកទល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ អំពីចំនួនអ្នកដំណើរសរុបនៅលើទូកនោះនៅទ្បើយទេ៕

មតិយោបល់