ភ្នំពេញៈ ជនសង្ស័យចំនួន៤នាក់ ត្រូវបានកម្លាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចមណ្ឌលកម្សាន្តបឹងបៃតង ភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យទី១-ឈ្មោះ ហាប ម៉េងហុង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ។ ទី២-ឈ្មោះ សុខ ពេជ្រ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែ មុខរបរមិនពិតប្រាកដ។ ទី3-ឈ្មោះ សេង គឹមសុង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែ មុខរបរសិស្ស។ ទី៤-ឈ្មោះ ម៉ៅ ប៊ុនធឿន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ។ ជនសង្ស័យទាំង៤នាក់ ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា នៅម៉ោងកើតហេតុខាងលើ មានក្រុមជនសង្ស័យមានគ្នាប្រមាណជាង១០នាក់ បានយកកាំបិត ដុំថ្ម ដេញវាយប្លន់ម៉ូតូមួយគ្រឿងម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CW-3150 ពីជនរងគ្រោះឈ្មោះ ផុន ឡុង ភេទ ប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែ មុខរបរ កម្មកររោងចក្រស្នាក់នៅភូមិច្រេស សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ គាប់ជួនកម្លាំងល្បាតរបស់ការិយាល័យ កំពុងចេញល្បាតជួប ហើយក៏អន្តរាគមន៍បង្ក្រាប រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យខាងលើតែម្ដង។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅការិយាល័យកម្រិតស្រាលរាជធានីភ្នំពេញ ដើម្បីរង់ចាំចាត់ការទៅតាមផ្លូវច្បាប់៕
មតិយោបល់