ភ្នំពេញៈ អគ្គិភ័យបានឆាបឆេះមួយកន្លែងនៅច្បារអំពៅកាលពីវេលាម៉ោង១និង២០នាទី រសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ បណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់មួយចំនួន។ ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះមានលេខ227 ស្ថិតក្នុងជាន់ទី១ តាមបណ្តោយផ្លូវលេខ638 ក្រុមទី20 ភូមិព្រែក សង្កាត់ច្បារអំពៅទី1 ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះខាងលើសង់អំពីថ្មបេតុងទំហំ4m x 12m ម្ចាស់ផ្ទះមានឈ្មោះ សឹម ហួត ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរ លក់ចានឆ្នាំង។ សម្ភារៈដែលខូចខាត គឺឆេះឡាំងក្រដាស់អស់បន្តិចបន្តួច។
សមត្ថកិច្ចបានបន្តថា អគ្គិភ័យនេះបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ១គ្រឿង ហើយបានរលត់ទៅវិញនៅម៉ោង៣និង៤០នាទីរសៀល ទើបមិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ហើយក៏មនុស្សរបួសឡើយ។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះកើតឡើង គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕
មតិយោបល់