-

មុជទឹកជាង៣ម៉ោង ដើម្បីសង្រ្គោះជីវិតក្មេងប្រុសម្នាក់

បាត់ដំបង: កម្លាំងនគរបាលស្រុកបាណន់ជាច្រើននាក់ បានប្រើពេល៣ម៉ោង នៅក្នុងការមុជទឹក ដើម្បីសង្រ្គោះជីវិត ក្មេងប្រុសម្នាក់ ឈ្មោះ គឿត ខេង អាយុ៨ឆ្នាំ ដែលជាប់ផុងជើង ក្នុងរូងថ្មមួយ ខណ:ក្មេងប្រុសរូបនោះ ដើរស្លុះជើងដកមិនរួច កាលពីវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចដងស្ទឹងសង្កែ ស្ថិតក្នុងស្រុកបាណន់ (មុខប្រាសាទបាណន់) ខេត្តបាត់ដំបង។

ព្រឹត្តិការណ៍នេះ រឹតតែមានការភ្ញាក់ផ្អើល ដោយសារគេឃើញមានវត្តមាន លោក ច័ន្ទ សុផល អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបង ស្ថិតនៅទីនោះដែរ ។ 

លោកវរសេនីយ៍ទោ ប៊ុត សំបូរ អធិការនគរបាលស្រុកបាណន់ បានបញ្ជាក់ថា ដោយការខិតខំព្យាយាមពីសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ឋ និងប្រជាពលរដ្ឋផង ក្មេងប្រុសរូបនេះ ត្រូវបានសង្គ្រោះដោយជោគជ័យ និងបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីពិនិត្យ ព្យាបាលរបួស បន្ត ៕

photo_2016-05-08_21-46-46 photo_2016-05-08_21-46-49 photo_2016-05-08_21-46-50

មតិយោបល់