ព័ត៌មានជាតិ

ម៉ូតូ០២គ្រឿងបុកគ្នា រងរបួសធ្ងន់ស្រាល ២នាក់ នៅស្រុកកៀនស្វាយ

កណ្តាល: ម៉ូតូ២គ្រឿងបុកគ្នា ក្នុងទិសដៅស្របគ្នា បណ្តាលឲ្យមនុស្ស២នាក់រងរបួស។ ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង០៥និង៤៥នាទី ល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧នេះ នៅលើដងផ្លូវជាតិលេខ១ចន្លោះ គីឡូម៉ែតលេខ ៣១-៣២ ស្ថិតនៅភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយខេត្តកណ្តាល។

បើតាមលោក ព្រុំ សំណាង អធិការរងស្រុកបានឲ្យដឹងថាជនរងគ្រោះឈ្មោះ យឹម ចាន់ណា ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ មុខរបរគ្រូបង្រៀន នៅសាលាបឋមសិក្សាព្រែកត្រែង បើកបរម៉ូតូ០១1គ្រឿងម៉ាក SUZUKI NEX ពណ៍ស ពាក់ស្លាកលេខ 01FH-3903 បានធ្វើដំណើរក្នុងទិសដៅពីអ្នកលឿង ទៅភ្នំពេញលុះមកដល់ត្រង់ចំណុចកើតហេតុ ជ្រុលចង្កូតបុកចំពីក្រោយម៉ូតូ១គ្រឿងម៉ាកSUZUZKI SMASH V ពណ៍ខ្មៅ ពាក់ស្លាកលេខ1AX-0157 បើកបរដោយឈ្មោះ ជន ស៊ីថា ភេទប្រុស អាយុ១៩ឆ្នាំ រងរបួសបែកក្បាល និងរស់នៅភូមិអាងកុក ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។

លោក ព្រុំ សំណាង បានបន្តថា ដោយអ្នកបើកបរម៉ូតូម៉ាកSUZUKI SMASH V បើកបរដោយខ្វះការប្រុងប្រយ័ត្ន និងទៅបុកចំពីក្រោយបណ្តាលរងរបួសទាំងសង់ខាង។ ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ បានចុះទៅធ្វើការវាស់វែង ហើយបានបញ្ចូន ជនរងគ្រោះទៅមន្ទីរពេទ្យ និងវត្ថុតាងម៉ូតូយកទៅរក្សាទុកនៅអធិការស្រុក រងចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់