ព័ត៌មានជាតិ

ស៊ាំងយ៉ុងមួយគ្រឿង បុកងាប់ក្របី ៣ក្បាល ត្រូវសមត្ថកិច្ចយកទៅរក្សាទុក

ព្រះសីហនុ: រថយន្តមួយគ្រឿងម៉ាកសាំងយ៉ុង ​ពណ៌​សំបកឪឡឹក​ ពាក់ស្លាកលេខ​ ភំ្នពេញ​ 2R-0528​ បើកបរក្នុងទិសដៅពី​ខេត្ត​ព្រះ​សីហនុ​ ទៅភំ្នពេញ បានបុកក្របី៣ក្បាលដែលដើរឆ្លងផ្លូវជាតិលេខ៤ នៅចន្លោះ​គីឡូម៉ែត្រ​លេខ​១៥១-១៥២​ ក្នុង​ភូមិ-ឃុំសឹ្ទងឆាយ ​ស្រុក​កំពង់​សិលា​ កាលពីម៉ោងជាង៧យប់ថ្ងៃ៩ ខែមិនា ឆ្នាំ២០១៧នេះ។

សមត្ថកិច្ចអោយដឹងថា ហេតុការណ៍នេះបណ្តាលអោយអ្នកបើកបរឈ្មោះ​ សំ​ សុភ័ក្រ​ ភេទប្រុស​ អាយុ​២៣ឆ្នាំ មានទីលំនៅ​ភូមិ​អូរ​ជ្រៅ​ ឃុំបឹងព្រាវ​ ស្រុកស្រែអំបិល​ ខេត្ត​កោះកុង​ និងអ្នក​រួមដំណើរ​ម្នាក់ទៀត ឈ្មោះ​ ខម​ ឆៃ​ ភេទប្រុស​ អាយុ​ ២៣ឆ្នាំ​ មានទីលំនៅ​ភូមិ​អូរជ្រៅ​ ឃុំបឹងព្រាវ​ ស្រុកស្រែអំបិល​ ខេត្ត​កោះកុង​ រងរបួសស្រាល​ដូចគ្នា រីឯសត្វ​ក្របី​ងាប់ទាំងបីក្បាល។

បច្ចុប្បន្ន​រថយន្ត​ និង​សត្វ​ក្របីខាងលើយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា​ដើម្បីចាត់ចែកតាមនិតីវិធី៕

មតិយោបល់