ព័ត៌មានជាតិ

រថយន្តកែច្នៃប្រភេទរថយន្តកិនស្រូវបុកម៉ូតូមួយគ្រឿងពេញទំហឹង មនុស្ស២នាក់របួសធ្ងន់

ស្ទឹងត្រែង: លោកអធិការស្រុកថាឡាបរិវ៉ាត់ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្តកែច្នៃប្រភេទរថយន្តកិនស្រូវមួយគ្រឿង បើកមិនប្រយត្ន័ទៅបុកជាមួយនឹងម៉ូតូមួយគ្រឿងពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូ២នាក់រងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល១០ព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលំ ភូមិអន្លង់ស្វាយ ឃុំអូរខែ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងតែ្រង។

លោកអធិការស្រុក បានបន្តថា ករណីនេះ អ្នកបើកបររថយន្តកែច្នៃ ប្រភេទរថយន្តកិនស្រូវ ពណ៌ចម្រុះ ពាក់ស្លាកលេខ 6A-1016 បើកបរដោយបុរសម្នាក់ឈ្មោះ ចាន់ ថេន ភេទប្រុស ស្នាក់នៅភូមិអូរត្រែស ឃុំចង្វា ស្រុកចង្វា ខេត្តស្ទឹងត្រែង ក្នុងទិសដៅពីកើតទៅលិច កើតទៅលិច ទៅបុកជាមួយនឹងម៉ូតូម៉ាក យ៉ាម៉ាហា ពណ៌ក្រហម គ្មានស្លាកលេខ កំពុងបើកបរទិសដៅពីលិចទៅកើត បើកបរដោយឈ្មោះ ម៉ាប់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកសិករ បុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់រងរបួសតែម្តង៕

មតិយោបល់