ព័ត៌មានជាតិ

ខ្ចីម៉ូតូទៅយកមិត្តភក្តិ បែជាយកទៅបញ្ចាំគេចខ្លួនបាន១៣ថ្ងៃ ម្ចាស់ជួបមុខចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញៈ ភ្នាក់ងារPost News បានរាយការណ៍មកថា ជនសង្ស័យម្នាក់ ត្រូវបានម្ចាស់ម៉ូតូចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីខ្ចីម៉ូតូអ្នកស្គាល់គ្នាថាយកទៅយកមិត្តភក្តិបាត់រហូតតាំងពីរសៀលថ្ងៃទី៥ខែមេសាឆ្នាំ២០១៧ នៅជិតរង្វង់មូលចោមចៅ ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ លុះរហូតមកដល់រសៀលថ្ងៃទី១៧ទើបប្រទះឃើញនៅមុខមន្ទីរពេទ្យរុស្សី ផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមនទើបចាប់ប្រគល់ឲ្យសមត្ថកិច្ចដោះស្រាយ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ៅ រិទ្ធី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ រត់ចាប់ម៉ូយឡានឈ្នួល នៅជិតរង្វង់មូលចោមចៅ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើរនៅខេត្តតាកែវ។

ចំណែកម្ចាស់ម៉ូតូឈ្មោះ នួន ធីតា ភេទប្រុស អាយុជាង៣០ឆ្នាំ។ ហើយម៉ូតូដែលត្រូវបានជនសង្ស័យខ្ចី ហើយស៊ីដាច់នោះម៉ាកស្កូបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1AL-2643។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា រូបគាត់និងជនសង្ស័យស្គាល់គ្នាតាំងពីយូរមកហើយដោយសារតែការទុកចិត្តគ្នាទៅវិញទៅមក ទើបនៅរសៀលថ្ងៃទី៥ខែមេសារឆ្នាំ២០១៧ នៅកន្លែងជនសង្ស័យរត់ហៅម៉ូយជិតរង្វង់មូលចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជនសង្ស័យបានខ្ចីម៉ូតូរបស់គាត់ថាទៅយកមិត្តភក្តិមួយភ្លេត ពេលនោះដោយសារតែការាប់អានគ្នាទើបគាត់ព្រមឲ្យទៅ។

សាក្សីបន្តថា ក្រោយមកជនសង្ស័យក៏ទៅបាត់រហូតខលក៏ខលមិនចូល លុះរហូតមកដល់រសៀលថ្ងៃទី១៧ខែឆ្នាំដដែល ទើបរូបគាត់ប្រទះឃើញជនសង្ស័យនៅមុខមន្ទីរពេទ្យរុស្ស៊ី តាមបណ្តោយផ្លូវ២៧១សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ក៏ឃាត់សួរនាំទើបដឹងថាម៉ូតូត្រូវបានជនសង្ស័យយកទៅបញ្ចាំបាត់ ទើបឃាត់យកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ ដើម្បីធ្វើកិច្ចសន្យាឲ្យសងម៉ូតូវិញ ដោយមិនបានប្តឹងដែរព្រោះនឹកឃើញថាជាមនុស្សស្គាល់គ្នា៕

https://youtu.be/PcqEa9PuIIU

មតិយោបល់