ចាប់ផ្តើមធ្លាយព័ត៌មានមួយទៀតហើយ រឿងផលិតករមិនបានទូទាត់សាច់ប្រាក់ជូនដល់សិល្បៈករ បន្តពីរឿង អ៊ុន សុធា មិនទាន់ស្ងប់ស្ងាត់ផង។
នេះមិនមែនជាលើកទី១នោះទេ ដែលផលិតករផលិតខ្សែភាពយន្ត មិនទូទាត់សាច់ប្រាក់ជូនដល់ សិល្បៈករ ហើយក្នុងនោះ មានអ្នករងគ្រោះជាច្រើន មានដូចជា ចារ រិទ្ធី លោក សាវិន ហ្វីលីព ជាដើម ប៉ុន្តែក្រោយប្រកាសក្តូងក្តាំងលើហ្វេសប៊ុក ក៏ចេញមុខ ទូទាត់សាច់ប្រាក់ឲ្យ។
ដោយឡែកនៅរសៀលថ្ងៃទី១៩ មេសា ឆ្នាំ ២០១៧ តារាសម្តែង ថន ស្រីណៃ តួឯកស្រីរឿង «សង្រ្គាមបងប្អូន» បានចេញប្រតិកម្មខ្លាំង លើកឡើងពីផលិតករដែលជំពាក់ថវិកាថ្លៃថតខ្លួនរហូតដល់ទៅ ២ឆ្នាំមិនទាន់សង។
ថន ស្រីណៃ បានសរសេរថា«ថ្ងៃនេះមានអារម្មណ៍មិនល្អចង់និយាយរឿងមួយ,ចង់និយាយរឿងមួយដែរកើតឡើងកាលពី២ឆ្នាំមុន, ដែលខ្ញុំបានសំដែងជាមួយតារាហ្វីលីពីន លោកទេពរិនដារ៉ូ និងលោកខាតវៃហាំង»។
នាងបានបន្តថា រហូតមកទល់ថ្ងៃនេះផលិតករដែលបានផលិតរឿងដុំមួយនេះពុំទាន់បានដោះស្រាយទូទាត់នៅឡើយទេ( នៅខ្វះ $640 ទៀត) ខ្ញុំបានទុកឱកាស២ឆ្នាំហើយទាំងរូបនាងខ្ញុំក៏បានទៅជួបគាត់ផ្ទាល់ដល់ផលិតកម្មក៏មាន ហើយគាត់បានសន្យាជាមួយខ្ញុំជាច្រើនដងរហូតមកដល់ថ្ងៃនេះ។
តារាស្រីដែលមានសម្រស់ផូរផង់ខាងលើ បានបន្តថា តាមពិតប្រាក់ជាងប្រាំមួយរយដុល្លារវាមិនច្រើនណាស់ណាទេក៏ប៉ុន្តែខ្ញុំស្ដាយពេលវេលាដែលខំទាំងបើករថយន្តខ្លួនឯងទៅដល់កន្លែងថត, ចាក់សាំងរថយន្តក៏ខ្លួនឯងរហូតដល់ចប់រឿងមួយនោះ, ហើយខ្ញុំតែងគិតថាគាត់ជាផលិតករដែលមានកិត្តិយសម្នាក់ពុំគួណាធ្វើរឿងអយុត្តិធម៌បែបនេះមកលើនាងខ្ញុំសោះ.។ នាងបានបន្ថែមទៀតថា កាលពីប៉ុន្មានខែមុនខ្ញុំធ្លាប់បានអានអត្ថបទមួយដែលចុះផ្សាយនៅរឿងរ៉ាវរបស់តារាល្បី២ដួងគឺ លោកចារិទ្ធី និង លោកសាវីន ហ្វីលីព គឺ ដូចរឿងនាងខ្ញុំបេះបិទ. នាងខ្ញុំសូមផ្ដាំទៅលោកផលិតករម្នាក់នោះសូមមេត្តាជួយដោះស្រាយទូទាត់ថវិការដែលនៅសល់ទាំងប៉ុន្មានជាបន្ទាន់មុនពេលនាងខ្ញុំបង្ហាញឈ្មោះជាសាធារណៈ។ដោយក្ដីរាប់អាន, ពីនាងខ្ញុំ ថន ស្រីណៃ៕
មតិយោបល់