ព័ត៌មានជាតិ

បុរសម្នាក់ មកពីលក់ទឹកអំពៅវិញ ដេកស្លាប់នៅលើគ្រែសំយាបមុខផ្ទះ

កណ្តាល: ភ្នាក់ងារ Post News បានរាយការណ៍មកថា មានករណី បុរសម្នាក់ដេកស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីយប់ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចសំយាបមុខផ្ទះលើគ្រែ នៅ
ភូមិត្រពាំងនំ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហែម សំអូន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរលក់ទឹកអំពៅ នៅភូមិ ឃុំកើតហេតុខាងលើ មានប្រពន្ឋ ឈ្មោះ លន់ ស្រីធឿន ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់ទឹកអំពៅជាមួយប្តី មានកូន៣នាក់ ប្រុស២ ស្រីម្នាក់ នៅជាមួយឪពុកម្តាយ ។

ប្រភពដដែលបន្តថា តាមការសួរបំភ្លឺរបស់ប្រពន្ធ លន់ ស្រីធឿន នៅភូមិ ឃុំកើតហេតុខាងលើបានឲ្យដឹងថា គាត់ទៅលក់ទឹកអំពៅទាំង២នាក់ប្តី លុះដល់ម៉ោងប្រហែល៥និង២០នាទីល្ងាចមកដល់ផ្ទះ ហើយប្តីរបស់គាត់ប្រាប់ថា ឯងដេកតិចប្រាសដេកលើគ្រែទៅប្រពន្ធ ក៏យកលុយមករាប់ជិតនោះ លុះដល់ម៉ោងប្រហែល៦និង២០នាទី ស្រាប់តែឃើញប្តីគាត់ប្រឈរភ្នែកមួយរំពេចពេលនោះ ក៏ស្រែកហៅបងប្អូនមកដល់ប្តី គាត់បានស្លាប់ទៅហើយ។

ក្រោយមកទើបផ្នែកជំនាញនគរបាលពិនិត្យវិភាគកន្លែងកើតហេតុស្រុក ចាប់ផ្តើមពិនិត្យ សព ដោយមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យឃុំ មេភូមិ បងប្អូនជនរងគ្រោះនគរបាលប៉ុស្តិ៍។ ការសន្និដ្ឋានផ្នែកជំនាញនិងលោកគ្រូពេទ្យ ជនរងគ្រោះស្លាប់ដោយសារ ជំងឺ ខ្យល់គ ។ចំពោះសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់