កំពង់ធំៈ កុមារាអភ័ព្វ ដោយសារតែការធ្វេសប្រហេសរបស់អណាព្យាបាល បានបណ្តាយឲ្យក្មេងប្រុសម្នាក់ បានលង់ទឹកស្រះស្លាប់គួរឲ្យអនិច្ចារ។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៤៖៣០នាទី ល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ នៅក្នុងស្រះមួយដែលគេទើបតែជីកថ្មីៗ ស្ថិតនៅខាងក្រោយភូមិខ្មាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ប្រភពពីសមត្ថកិច្ច ប្រាប់ Post News នៅថ្ងៃទី២១ ខែឧសភានេះថា កុមារារងគ្រោះឈ្មោះ យ៉ុង សាលី អាយុ៣ឆ្នាំ រស់នៅជាមួយម្តាយឈ្មោះ យ៉ុង យឹម អាយុ២១ឆ្នាំ នៅក្នុងភូមិឃុំ កើតហេតុខាងលើ ដែលត្រូវលែងលះគ្នាជាមួយស្វាមីឈ្មោះ ហួត ឡូន អាយុ២៤ឆ្នាំ។
ករណីខាងលើនេះ សមត្ថកិច្ចប្រាប់ថា បណ្តាលមកពីការធ្វេសប្រហេសរបស់អាណាព្យាបាល ទើបធ្វើឲ្យមានកំហុសឆ្គងនេះកើតឡើង រហូតត្រូវបាត់បង់កូនជាទីស្រឡាញ់គួរឲ្យអនិច្ចារ៕
មតិយោបល់