ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ស្ទឹងមានជ័យ ចុះពិនិត្យស្ដារលូស្ទះឡើងវិញ

ភ្នំពេញៈ គ្រាដែលភ្លៀងផ្គរ ខ្យល់រន្ទៈ ក្នុងរដូវវស្សាឆ្នាំនេះ ចាប់ផ្ដើមឈានចូលមកដល់ ចៅសង្កាត់ស្ទឹងមានជ័យ លោក សេង សាញ់ បានបញ្ជាឲ្យអស់លោក-លោកស្រីក្រុមប្រឹក្សាសង្កាត់ និងលោកមេភូមិទាំង១៦ ត្រូវចុះពិនិត្យ និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋនៅក្នុងមូលរដ្ឋាន។

ជាក់ស្ដែង នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦នេះ អាជ្ញាធរបានចុះស្តារអណ្តូង និងពិនិត្យឃើញថា មានសំរាមមាននៅគ្របមាត់លូយ៉ាងច្រើន ក្នុងនោះអាជ្ញាធរសុំឲ្យប្រជាពលរដ្ឋទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដូចជា កាទុកដាក់សំរាម ត្រូវមានរបៀបទុកដាក់ សម្អាត និងចាក់សំរាម ត្រូវទុកដាក់សំរាមនៅក្នុងធុង កញ្ឆេ ឬ ក្នុងថង់ប្លាស្ទិក ត្រូវចងមាត់ថង់សំរាមឲ្យជិត និងទុកដាក់ឲ្យបានត្រឹមត្រូវ ត្រូវសម្អាតមុខផ្ទះ មុខទីតាំង កន្លែងទុកដាក់សំរាម និងមាត់លូខាងមុខផ្ទះជាប្រចាំ។

ចំណែកនៅកន្លែងចាក់សំរាម អាជ្ញាធរណែនាំ បើផ្ទះនៅតាមផ្លូវធំ សំរាមដែលវេចខ្ចប់ហើយ ត្រូវដាក់នៅមុខផ្ទះរៀងខ្លួន តែបើផ្ទះនៅតាមច្រកផ្លូវតូច ឬឌឿងហែម រថយន្តចូលមិនដល់ត្រូវដាក់សំរាមនៅមុខផ្ទះ ឬមុខជណ្តើរ ដើម្បីឲ្យរទេះអូសសំរាមចូលទៅយក។

ក្នុងនោះ អាជ្ញាធរក៏ហាមប្រាម មិនត្រូវចាក់សំរាមចោលផ្ទាល់ទៅលើដី មិនត្រូវបោះសំរាមចោលតាមដងផ្លូវ ទីសាធារណៈ និងក្រុងទីផ្សារ មិនត្រូវទុកសំរាមចោលឲ្យរាយប៉ាយ ហូរទឹកស្អុយកង្វក់នៅមុខផ្ទះ ឬជុំវិញលំនៅដ្ឋាន មិនត្រូវយកសំរាមទៅចាក់នៅតំបន់អ្នកដ៏ទៃ មិនត្រូវចាក់សំរាមខុសថ្ងៃ និងពេលវេលាកំណត់។ ប្រសិនបើលោកអ្នកខកខានមិនបានចាក់សំរាមតាមពេលម៉ោងដែលបានកំណត់ សូមរង់ចាំចាក់សំរាមនៅវេនលើកក្រោយទៀត៕

photo_2016-05-21_19-03-19 photo_2016-05-21_19-03-21 photo_2016-05-21_19-03-23 photo_2016-05-21_19-03-25 photo_2016-05-21_19-03-27 photo_2016-05-21_19-03-29

មតិយោបល់