កណ្ដាលៈ កាលពីវេលាម៉ោង ១១ និង៣០នាទីថ្ងៃទី២៤ ខែមិថុនា មានករណីអំពើលួចគាស់ផ្ទះ នៅចំណុចផ្ទះជួលភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះ ឈ្មោះប៊ុន សុផល ភេទប្រុស អាយុ៣៤ឆ្នាំ ទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ
ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរបើកបររថយន្តក្រុមហ៊ុន។
ចំណែកឯជនល្មើសម្នាក់ ឈ្មោះ កែ ជីវ័ន្ត ភេទប្រុស អាយុ២៥ឆ្នាំ ស្រុកកំណើតភូមិថ្មគោល ឃុំថ្មគោល ស្រុកបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ ទីលំនៅបច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ មុខរបរគ្មាន ត្រូវសមត្ថកិច្ចឃាត់ខ្លួន។
សម្ភារៈបាត់បង់ រួបមាន៖ ប្រាក់ចំនួន ៣៥០ដុល្លារ,កាបូបស្ពាយពណ៌ខៀវចំនួន០១, ពិលពណ៌ខៀវ០១, រូបព្រះធ្វើអំពីស្ពាន់០១។ រីឯវត្ថុតាងចាប់យក៖ ម៉ូតូ១គ្រឿង ម៉ាកMIO ពណ៌សលាយខ្មៅបិទស្កុតពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ធំ១A ៧៨០៣, ពិលពណ៌ខៀវ០១ និងរូបព្រះធ្វើអំពីស្ពាន់ចំនួន០១អង្គ (របសជនរងគ្រោះ) ព្រមទាំងច្រាស និងសារ៉ាខាត់ស្បែកជើង១កំប្លេ, កាបូបស្ពាយពណ៌ខ្មៅចំនួន០១, កាបូបដៃពណ៌ខ្មៅ០១, ប្រាក់ចំនួន ១៥០០រៀល, ប្រាក់ដុល្លារ(គូយ័ន្ត)ចំនួន២ដុល្លារ, ទួណឺវីសចំនួន០១ដើម, សោលេខ២៤ ចំនួន០២ និងសោលេខ១៩ចំនួន ០១។
ប្រភពពីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា នៅវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះ ចេញទៅធ្វើការបាត់ ដោយបានចាក់សោបន្ទប់ត្រឹមត្រូវ ពេលនោះស្រាប់តែជនល្មើស បានធ្វើសកម្មភាពលួចគាស់ទ្វារ
បន្ទប់ចូលលួចយកទ្រព្យសម្បត្តិ ដូចបានបានរៀបរាប់ខាងលើ ហើយបានគេចខ្លួនបាត់តែម្តង។ ដោយមានសាក្សីស្គាស់មុខជនល្មើសសច្បាស់ ព្រមទាំងមានរូបថតចាប់បានដោយកាមេរ៉ាសុវត្ថិ
ភាព ទើបនៅថ្ងៃទី២៣ ខែឆ្នាំដដែលជនរងគ្រោះ និងប្រជាពលរដ្ឋ បានឃើញជនល្មើសខាងលើជិះម៉ូតូ មកក្បែរផ្ទះជនរងគ្រោះស្នាក់នៅ ក៏បាននាំគ្នាដេញចាប់ និងបានប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលតាខ្មៅ ដើម្បីធ្វើការសាកសួរ និងបញ្ជូនបន្តមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅចាត់ការតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ចជនល្មើស បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព លួចគាស់ផ្ទះរបស់ជនរងគ្រោះពិតប្រាកដមែន ដោយធ្វើសកម្មភាពតែម្នាក់ឯងទេ៕
មតិយោបល់