ព័ត៌មានជាតិ

របួសធ្ងន់៥នាក់ក្នុងនោះមានសង្ឃ២អង្គ ករណីគ្រោះថ្នាក់រវាងរថយន្ត និងម៉ូតូ២គ្រឿង

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូនិងរថយន្តធំ បណ្តាលឲ្យមនុស្សរបួសធ្ងន់៥នាក់ក្នុងនោះមានសង្ឃ២អង្គ។

កើតហេតុថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង២ និង២០នាទីរសៀល នៅលើផ្លូខេត្ត៣៨១ ត្រង់ចំណុចភូមិព្រែកតាបែន ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

បង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BC-1138 ជិះដោយឈ្មោះ ហ៊ីម រតន: ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិព្រែកតាបេះ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរខេត្តកំពង់ចាម (របួសធ្ងន់) រួមដំណើរលោកសង្ឃ២អង្គជាព្រះសង្ឃ ៖១.ព្រះនាម ចាន់ វិជ្ចា ភេទប្រុស អាយុ១៥ព្រះវស្សា គង់នៅវត្តព្រែកតាបេះឃុំព្រែកពោធើ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម(របួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ) ២.ព្រះនាម ព្រឿង វាន់ដា ភេទប្រុស អាយុ១២ព្រះវស្សា គង់នៅវត្តជាមួយគ្នា ។(របួសធ្ងន់បញ្ជូនទៅមន្ទីរភ្នំពេញ) បានបើកបរក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើបានវ៉ាជែងម៉ូតូមួយគ្រឿងហើយបានបុកជាមួយម៉ូតូម៉ាកHonda waveធន់១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BR-9445 ជិះដោយឈ្មោះ ស្រៀន ស៊ីអេង ភេទស្រី អាយុ៣៣ឆ្នាំ ភូមិព្រែកតាបែន ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល(របួសធ្ងន់ទៅមន្ទីរពេទ្យ) រួមដំណើរម្នាក់ឈ្មោះ ជិន សុខខីភេទស្រីអាយុ៤៥ឆ្នាំនៅភូមិឃុំជាមួយគ្នា។បានបើកបរក្នុងទិសដៅពីត្បូងទៅជើង។(របួសស្រាលបញ្ចូនទៅពេទ្យ)។ បន្ទាប់ពីម៉ូតូម៉ាកHondaC125បុកម៉ូតូHonda waveរួចម៉ូតូHondaC125បានរេចង្កូតមកបុករថយន្តមួយគ្រឿងម៉ាកHYUNDAIប្រភេទបែនដឹកដី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3B-9386អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) បានបើកបរក្នុងទិសដៅពីត្បូងទៅជើងស្របជាមួយម៉ូតូម៉ាHonda wave។

ករណើនេះបណ្តាលឲ្យរងគ្រោះ៥នាក់ក្នុងនោះរបួសធ្ងន់៣នាក់ប្រុសនិងរបួសស្រាល២នាក់ស្រី។ មូលហេតុ អ្នកបើកបរម៉ូតូបង្កបើកវ៉ាជែងខ្វះការប្រុងប្រយត្ន័ ចំណែកវត្ថុតាងត្រូវបានសមត្ថកិច្ចដកហូតយកមករក្សាទុកនៅអធិការស្រុកដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

មតិយោបល់