ព័ត៌មានជាតិ

សប្បុរសជនក្នុងខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខជនជាប់ឃុំ នៅពន្ធនាគារ

បន្ទាយមានជ័យ៖ ពិរុទ្ធជន ទណ្ឌិត​ និង​ជនជាប់ចោទ​ដែល​កំពុង​បន្ត​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ ប្រមាណ​ជាង​១០០០​នាក់ ​នៅ​ព្រឹក​ថ្ងៃទី​០៧​ខែមេសា​​ឆ្នាំ​២០១៦​ បាន​ទទួល​អំណោយ​ពី​សប្បុរសជន​ក្នុង​ខេត្ត​។

លោក ហ៊ិ​ន សុផល ប្រធាន​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ ​បាន​ឲ្យ​ដឹង​ថា ​បច្ចុប្បន្ន​អ្នក​ជាប់ឃុំ​មាន​ចំនួន​១១៤៩​នាក់ ​ស្រី​១១៨​នាក់ ​។​កុមារ​តាម​ម្តាយ​ចំនួន​១០​នាក់ ​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​២​នាក់​។

លោក​ បន្តថា ​ចំនួន​នេះ​គឺ​មាន​ការ​កើន​ជា​រៀងរាល់ថ្ងៃ ហើយ​ការ​កើន​ភាគច្រើន​ជា​ជន​ជាប់​ពាក់​ព័ន្ធ ​នឹង​ករណី​គ្រឿងញៀន​។

ថ្លែង​សំណេះ​សំណាល​នៅ​ក្នុង​ឱកាស​សួរសុខទុក្ខ​លោក​ឧកញ៉ា ហង្ស ស៊ីផា បាន​លើក​ឡើងថា ដោយសារតែ​គិត​ខុស​និង​ភាព​ឆេវឆាវ​ខ្វះ​ការពិចារណា​ប្រព្រឹត្ត​ខុស​ និង​ច្បាប់​ទើបត្រូវ​ជាប់​នៅទីនេះ តែ​បងប្អូន​សប្បុរសជន​មិន​រើសអើង​ទេ​ និង​សុំ​ឲ្យ​កែខ្លួន​ដើម្បី​ក្លាយជា​ប្រជាពលរដ្ឋ​ល្អ​ក្នុង​សង្គម​ឡើងវិញ​។​ ពន្ធនាគារ​មិនមែន​ជា​កន្លែង​ដែល​ធ្វើ​ទារុណកម្ម​នោះទេ​ តែ​វា​ជា​កន្លែង​អប់រំ​ឲ្យ​បងប្អូន​ទាំងអស់គ្នា​ទទួលស្គាល់​នូវ​កំហុស​របស់​ខ្លួន ហើយ​កែប្រែ ។

ជាមួយ​នោះ​លោក​ឧកញ៉ា​ក៏បាន​ជូនពរ​ដល់​បងប្អូន​ដែល​ជាប់ឃុំ​ទាំងអស់​ ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ឲ្យ​ទទួល​បាន​សុខភាព​ល្អ កម្លាំង​ពលំ​មាំមួន ជៀស​ផុ​តពី​ជម្ងឺ​ដ​ង្កា​ត់​ផ្សេងៗ​៕

photo_2016-04-06_23-09-00 photo_2016-04-06_23-09-05 photo_2016-04-06_23-09-10 photo_2016-04-06_23-09-15 photo_2016-04-06_23-09-22 photo_2016-04-06_23-09-29 photo_2016-04-06_23-09-36

មតិយោបល់