ព័ត៌មានជាតិ

ទំនេរណាស់មើលទៅ! ឃាត់ខ្លួនក្មេងទំនើង៤នាក់ ក្រោយធ្វើសកម្មភាពដេញវាយគ្នា

បាត់ដំបង: ក្មេងទំនើង៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីហិង្សា។
ការចាប់ឃាត់ខ្លួនបានធ្វើឡើងនៅវេលាម៉ោង១យប់ រំលងអធ្រាត្រឈានចូល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភ្លើងស្តុប ផ្លូវចូលផ្សារ១៣មករា ស្ថិតក្នុងភូមិរំចេក៤ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនសង្ស័យចំនួន៤នាក់ ទី១ឈ្មោះ ឆាំ សំបូរ ហៅ អាទីន ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅភូមិស្វាយស ឃុំស្វាយស ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង,ទី២ឈ្មោះ គឹម ចាន់ថារ៉ា ហៅ ម៉ាប់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ,ទី៣ឈ្មោះ ជា រ័ត្ននី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអូរដំបង២ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង និងទី៤ឈ្មោះ ជួន វណ្ណឌីន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង។
សម្ភារ:ដកហូតរួមមាន៖ កាំបិតចំនួន៥ដើម, បំពង់ទីប ដែកចំនួន២ដើម។

ជនសង្ស័យឈ្មោះ ឆាំ សំបូរ ហៅទីន បានសារភាពចំពោះមុខសមត្ថកិច្ចថា ប្រហែលម៉ោង៩យប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ខ្លួនបានអង្គុយមុខក្លឹប ស្តាឡៃយ៍ ឃើញជនមិនស្គាល់ឈ្មោះម្នាក់ បានធ្លាប់គប់ដុំថ្មមកលើខ្លួននៅមុខ ក្លឹបស្តាឡៃយ៍ កន្លងមកប្រហែល៣ខែមុន ខ្លួនឃើញក៏យកដុំថ្មលាក់នៅក្នុងខ្លួន ហើយក៏ពឹងឈ្មោះម៉ាប់ ឲ្យជូនទៅផ្ទះមួយភ្លែត ពេលជិតដល់ចំណុចកើតហេតុខ្លួនក៏បានឃើញ ជនដែលមិនស្គាល់ឈ្មោះ ដែលធ្លាប់គប់ខ្លួនកន្លងមក ខ្លួនក៏បានយកដុំថ្មដែលលាក់យកមកគប់ជននោះ ហើយក៏ជិះម៉ូតូគេចខ្លួន។

ជនសង្សយ័ឈ្មោះ គឹម ចាន់ថារ៉ា ហៅម៉ាប់ បានសារភាពចំពោះមុខសមត្ថកិច្ចថា ឈ្មោះទីន បានហៅខ្លួនជូនគេទៅផ្ទះជួលនៅផ្សារថ្មី១៣មករា ពេលជិតដល់ភ្លើងស្តុបឈ្មោះ ទីន បានរើសដុំថ្មទៅគប់លើជនម្នាក់ ដែលជិះម៉ូតូមានគ្នា៣នាក់ ចំមួយដុំថ្ម ហើយខ្លួនក៏បានឌុប ឈ្មោះ ទីន គេចខ្លួន ដល់ចំណុចមុខសណ្ឋាគារ រតន: ស្រាប់តែសមត្ថកិច្ចឃាត់ខ្លួនយកមកស្នងការ នគរបាលខេត្ត។

សូមបញ្ជាក់ថាមុននឹងក្រុមបង្កាបង្រ្កាបបានធ្វើការឃាត់ខ្លួន ក្រុមជនសង្ស័យខាងលើនេះបាននៅ ការ៉ាសឡានផ្លូវបំបែកទៅពេទ្យយាយជី ហើយសមត្ថកិច្ច ចាប់ពួកគេទាំង៤នាក់នេះ ព្រមទាំងវត្ថុតាង ឃាត់ខ្លួនយក មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
បច្ចុប្បន្ន ជនសង្សយ័ទាំង៤នាក់ត្រូវបានការិយាល័យជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់