ព័ត៌មានជាតិ

រថយន្តពន្លះម៉ូតូ ក្រឡាប់ជាច្រើនត្រឡប់ ដេកស្អាត!

ព្រះសីហនុ: នៅវេលាម៉ោង១១និង១០នាទីថ្ងៃត្រង់ ទី១១ ខែធ្នូ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ ក្នុងដំណើរស្របទិសគ្នា បណ្តាលឲ្យភាគីខាងម៉ូតូរបួសចំនួន២នាក់ ស្ថិតលើដងផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៤-១៧៥ ភូមិត្រពាំងមូល ឃុំជើងតោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនរងគ្រោះឈ្មោះ ខាន់ ស្រីល័ក្ខ(របួសធ្ងន់) បើកម៉ូតូមួយគ្រឿងម៉ាក ហុងដាវ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ និងអ្នករួមដំណើរម្នាក់ឈ្មោះ ម៉ែ ដា(របួសស្រាល) ទាំង២នាក់ស្នាក់នៅភូមិចុងអូរ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ចំណែកជនបង្កមិនបានស្គាល់អត្តសញ្ញាណនោះទេ បើករថយន្តមួយគ្រឿងម៉ាក ប៊ុងហ្រ្គ ពណ៌ខៀវ គ្មានស្លាកលេខ។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងទាំងពីរមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកព្រៃណុប ដើម្បីធើ្វការដោះស្រាយគ្នាបន្តតាមផ្លូវច្បាប់៕

មតិយោបល់