ព័ត៌មានជាតិ

Update៖ មកភ្នំពេញ៣ថ្ងៃ រកការងារមិនទាន់បាន បែរជាស្លាប់!…

ភ្នំពេញ: បុរសម្នាក់ បានស្លាប់នៅក្នុងស្រះរហូតដល់អណ្តែតហើមទើបដឹងបង្កឲ្យមានការភ្ញាក់ផ្អើលទាំងថ្ងៃ ដល់សមត្ថកិច្ចហើយនិងប្រជាពលរដ្ឋ កាលពីវេលាម៉ោង១១ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងបឹងមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា សាកសពខាងលើមានឈ្មោះ ធី អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅ ខេត្តកំពង់ចាម ហើយមានប្រពន្ធនិងកូនស្រីម្នាក់នៅខេត្តកំពង់ធំ មុនថ្ងៃកើតហេតុជនរងគ្រោះបានឈ្លោះប្រកែកគ្នាមួយជាគ្រួសាររួចក៏បានមករកការងារធ្វើជាមួយប្អូនថ្លៃនៅរាជធានី ភ្នំពេញ (នៅកន្លែងកើតហេតុ)កាលពីថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០១៧ តែដោយសាររកការងារមិនទាន់បានធ្វើក៏ស្នាក់នៅកន្លែងប្អូនសិន តែបានស្នាក់នៅតែ១យប់ លុះព្រឹកឡើងក៏បានបាត់ខ្លួនតែម្តងដោយមិនដឹងមកពីមូលហេតុអ្វីនោះទេ ពេលដែលបាត់ភ្លាមៗនោះប្អូនថ្លៃនិងអ្នកជិតខាងបាននាំគ្នាដើរកតែរកមិនឃើញរហូតមកដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧នេះ ទើបប្រទះឃើញបុរសខាងលើស្លាប់បាត់ជីវិត ដោយសារលង់ទឹកនៅក្នុងស្រះទៅវិញ។

ក្រោយពីបានប្រទះឃើញសាកសពខាងលើរួចមកក៏បានរាយការណ៍ទៅដល់សមត្ថកិច្ចប្រចាំមូលដ្ឋានមកធ្វើកោសល្យវិច័យនិងបងប្អូនសាច់ញាតិដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់