ព័ត៌មានកីឡា

ក្លិប Hebei China Fortune បានផ្តល់ប្រាក់សប្តាហ៍យ៉ាងច្រើនឲ្យ Alexis Sanchez បើសិនព្រមមកចិន

ក្លិប Hebei China Fortune របស់ប្រទេសចិន បានសន្យាផ្តល់លុយយ៉ាងច្រើនឲ្យកីឡាករ Alexis Sanchez របស់ក្រុមកាំភ្លើងធំ Arsenal បើសិនព្រមមកចូលរួមនៅក្របខ័ណ្ឌ Chinese Super League នេះបើយោងតាមសេចក្តីរាយការណ៍របស់ The Sun ។

តាមរបាយការណ៍ថា Sanchez នឹងទទួលបានប្រាក់ខែ ៤០០,០០០ ផោនក្នុងមួយសប្តាហ៍ ប្រសិនបើគាត់យល់ព្រមចូលរួមជាមួយក្រុម Hebei China Fortune ដែលបច្ចុប្បន្នត្រូវបានដឹកនាំដោយគ្រូបង្វឹកសញ្ជាតិឈីលីលោក Manuel Pellegrini ។ ទោះបីជាយ៉ាងណាក៏ដោយកីឡាករវ័យ ២៨ ឆ្នាំនេះ មានបំណងចង់ជួបជុំជាមួយអតីតគ្រូបង្វឹកក្លិប Barcelona លោក Pep Guardiola នៅឯក្លិប Manchester City នៅពេលដែលគាត់ចាកចេញពីក្រុមកាំភ្លើងធំ។ Sanchez ដែលកិច្ចសន្យារបស់គាត់បានបញ្ចប់កាលពីខែមិថុនា បានបដិសេធមិនចុះហត្ថលេខាបន្តលើកិច្ចព្រមព្រៀងថ្មីទេ ដូច្នេះអាចចាកចេញពីក្លិបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ដោយគ្មានតម្លៃខ្លួន នៅក្នុងរដូវក្តៅនេះ។

កីឡាករឈីលីរូបនេះ បានចូលរួមក្រុម Arsenal ដោយផ្លាស់មកពីក្លិប Barcelona ក្នុងឆ្នាំ ២០១៤ ដោយលេងបានបីរដូវកាលជាមួយនឹងក្លិបអេស្ប៉ាញ។ អតីតខ្សែបម្រើ Udinese រូបនេះ ស៊ុតបញ្ចូលទីបាន ៥៧ គ្រាប់ក្នុងការបង្ហាញខ្លួន ១១៧ លើក សម្រាប់ក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍៕

មតិយោបល់