ភ្នំពេញៈ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១០និង៣០នាទីយប់ កម្លាំងការិយាល័យជំនាញ បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពីបទល្មើសឆក់ទូរសព្ទដៃម៉ាកASUS ពណ៌ខ្មៅ ស្ថិតត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច នៅផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ពាក់ព័ន្ធនឹងករណីនេះ ជនសង្ស័យបានប្រព្រឹត្តបទល្មើស កាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅត្រង់ចំណុចមុខក្រសួងសាធារណៈការ និងដឹកជញ្ជូនផ្លូវព្រះនរោត្តម សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យទី១ឈ្មោះ មួង សុភាព ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិក្រាំងអង្ក្រង២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងទី២ឈ្មោះ វន ពេជ្រ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរតន្ត្រីករ និងទី៣ឈ្មោះ ថេត ថៃ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ ទាំង២នាក់ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ព្រមទាំងប្រើប្រាស់គ្រឿងញៀនបន្ថែមទៀត។
ចំណែកវត្ថុតាង ដែលដកហូតបានរួមមាន ម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GI-5882 ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខកណ្តាល 1X-5575 ។ ទូរសព្ទដៃមួយគ្រឿង ម៉ាកASUS ពណ៌ខ្មៅ ចំនួន១។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានការិយាល័យ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់