ព័ត៌មានបច្ចេកវិទ្យា

Apple កំពុងសាកល្បងកម្មវិធីកក់ទុកថ្ម iPhone សម្រាប់អ្នកត្រូវការផ្លាស់ប្តូរថ្ម

ចាប់តាំងពីក្រុមហ៊ុន​ Apple ប្រកាសផ្តល់ជូននូវតម្លៃពិសេសសម្រាប់ការផ្លាស់ប្តូរថ្ម iPhone ស៊េរីចាស់ៗពី ៧៩ ដុល្លារមក ២៩​ ដុល្លារមក ថ្ម iPhone ក្នុងស្តុកសម្រាប់ស៊េរី 6 និង 6 Plus ជាដើម នៅតាមហាងក្នុងតំបន់ផ្សេងៗក៏ចាប់ផ្តើមដាច់ជាបណ្តើរៗ។

ប្រឈមនឹងបញ្ហានេះ ក្រុមហ៊ុនបាននិងកំពុងសាកល្បងនូវកម្មវិធីថ្មីមួយឈ្មោះ Apple Support ក្នុងប្រទេសកាណាដា សម្រាប់អនុញ្ញាតឱ្យអ្នកប្រើប្រាស់ iPhone អាចធ្វើការកក់ទុកថ្មថ្មីសម្រាប់ផ្លាស់ប្តូរទូរសព្ទរបស់ពួកគេ។

នៅពេលកក់រួច ពួកគេនឹងទទួលបានសារមួយប្រាប់ថា តើតំបន់របស់ពួកគេរស់នៅមានថ្មថ្មីក្នុងស្តុកសម្រាប់ដោះដូរឬក៏អត់។ ហើយប្រសិនបើក្នុងរយៈពេលមួយសប្តាហ៍ ពួកគេមិនទៅប្តូរទេនោះ ការកក់នឹងត្រូវទុកជាអសារបង់ ដោយវានឹងផ្ទេរចូលស្តុកសម្រាប់បំពេញតម្រូវការអតិថិជនផ្សេងវិញ។

បច្ចុប្បន្ន កម្មវិធីនេះគឺមានតែសម្រាប់អ្នកប្រើប្រាស់ iPhone នៅប្រទេសកាណាដាប៉ុណ្ណោះ ប៉ុន្តែគេសង្ឃឹមថា វានឹងមាននៅប្រទេសដទៃផ្សេងទៀត នាពេលខាងមុខផងដែរ៕

ប្រភពព័ត៌មានៈAppleInsider

អានបន្ថែម៖ភ្ញៀវបុកទៅប្តូរខ្លាំងពេក ឥឡូវ Apple ប្រកាសថ្ម iPhone ខ្លះដាច់ស្តុក និងត្រូវពន្យាពេលរហូតដល់ចុងខែមិនា

Apple ប្រកាសប្តូរថ្ម iPhone តម្លៃត្រឹម ២៩ ដុល្លារ ចាប់ពីថ្ងៃនេះ

Apple អាចនឹងបាត់បង់អតិថិជន ១៣០ លាននាក់ ដោយសារកម្មវិធីបញ្ចុះតម្លៃថ្ម iPhone មកត្រឹម ២៩ ដុល្លារ

 

មតិយោបល់