រតនគិរីៈ គ្រោះអគ្គិភ័យដ៏កាចសាហាវមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង បណ្តាលឲ្យខូចខាតផ្ទះទាំងស្រុង និងសម្ភារៈប្រើប្រាស់មួយចំនួន។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង កាលពីថ្ងៃអង្គារ ៦រោជ ខែមាឃ ឆ្នាំរកា នព្វ័ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាមោង១១និង២០នាទីយប់ ស្ថិតនៅភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនក្រមុំ ខេត្តរតនគិរី។
ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ទឺម សុខុម ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុច។ ចំណែកការខាតបង់ រួមមានផ្ទះ១ខ្នង ធ្វើអំពីឈើប្រកស័ង្កសី ជាប់ផ្ទាល់ដីមានទំហំ៥គុណ៨ម៉ែត្រ គោយន្តកន្ត្រៃ១គ្រឿងមាស៊ីនបាញ់ស្មៅ២គ្រឿង តុមូល២សន្លឹក តុធម្មជាតិ១០សន្លឹក កង់១គ្រឿង និងសម្ភារផ្ទះ បាយមួយចំនួនថែមទៀត។
ក្រោយទទួលាបានដំណឹង រថយន្តពន្លត់អគ្គីភយ័របស់ស្រុក បានប្រើប្រាសទីកអស់៦ពាន់លីត្រ មូលហេតុនែការឆេះគឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី៕
មតិយោបល់