ព័ត៌មានកីឡា

Man Utd មិនចាប់អារម្មណ៍ James Rodriguez ដោយសារតែ…

ក្រុមបីសាចក្រហម Manchester United លែងចាប់អារម្មណ៍ក្នុងការចង់បាន កីឡាករដ៍ឆ្នើមកូឡុំប៊ី James Rodriguez ទៀតឡើយ ដោយសារតែក្លិបកំពូល​របស់អង់គ្លេសមួយនេះ ទទួលបានសមាជិកថ្មីមួយរូប យ៉ាងល្អរួចទៅហើយនោះ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា ក្រុមបីសាចក្រហម Manchester United បាននាំយកកីឡាករវ័យ ១៦ឆ្នាំ កូឡុំប៊ី ពីក្លិប Club Atletico Colombia គឺឡាករ Wilson Tilve ។ ក្នុងនោះ​ដែរលោក Jose Mourinho បានឲ្យដឹងថា Wilson Tilve មានសមត្ថភាពមិនចាញ់ តារារៀមច្បង James Rodriguez ឡើយ។ ថ្វីបើមិនទាន់ផ្តល់ឱកាសឲ្យ Wilson Tilve លេងឈុតធំក៍ដោយ តែលោក Mourinho បានឲ្យកីឡាកវ័យក្មេងកូឡូំប៊ីរូបនេះ លេងក្នុងឈុត Academy សិន​ ដោយរង់ចាំការពង្រឹងសមត្ថភាព ក៍ដូចជាគ្រប់អាយុសិនទើបគ្រូបង្វឹករូបនេះ ឲ្យលេងក្នុងឈុតធំ របស់ Man Utd ។ យ៉ាងណាវិញ លោក Jose Mourinho បានសង្កត់យ៉ាងធ្ងន់ថា យើងមិនចាំបាច់ទិញ James Rodriguez មកឡើយ ព្រោះថានៅពេលនេះ យើងមាន Wilson Tilve មួយរូបហើយ ដែលកីឡាករទាំង២នេះ មានសមត្ថភាព មិន​ខុសគ្នាឡើយ។

តាមរយ:ហេតុផលនេះដែរ បង្ហាញឲ្យឃើញថា ក្រុមបីសាចក្រហម Manchester United បានដកខ្លួនក្នុងការប្រជែងទិញ James Rodriguez នៅរដូវក្តៅខាងមុខនេះហើយ ស្របពលដែល ក្លិបទទួលបានកីឡាករ វ័យក្មេង Wilson Tilve ។

Wilson Tilve

មតិយោបល់