ព័ត៌មានជាតិ

អាណិតណាស់! ផឹកស្រវឹង លង់ទឹកស្លាប់ចោលគូដណ្តឹងដែលជិតចូលរោងការ!

កណ្តាលៈ សមត្ថកិច្ចបានប្រាប់Post Newsថា មានករណីបុរសម្នាក់ បានផឹកស្រវឹង លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលជនរងគ្រោះមានគូដណ្តឹង ដែលជិតនឹងចូលរោងការទៅហើយ។

ករណីនេះកើតឡើងនៅម៉ោង៦​និង២០​នាទី​យប់ ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ​ក្នុង​ស្រះ​ទឹក នៅ​ក្នុងភូមិ​ចុង​បឹង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានគូដណ្តឹងដែលជិតនឹងរៀបការទៅហើយ ហើយមុនពេលកើតហេតុ មានពិធីមង្គលការនៅក្បែរនឹងផ្ទះរបស់ជនរងគ្រោះ ដោយជនរងគ្រោះបានទៅជួយកាត់ចំណងដៃឲ្យគេ និងបានផឹកស៊ីជាមួយគេ លុះស្រវឹងក៏លង់ទឹកស្រះក្រោយផ្ទះគូដណ្តឹងស្លាប់តែម្តង និងបានធ្វើកំណត់ហេតុ ប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់