ព័ត៌មានជាតិ

ចាប់មិនចេះអស់សោះ! ឃាត់ខ្លួនជនសង្ស័យ៦នាក់ នៅខណ្ឌព្រែកព្នៅ

ភ្នំពេញ: នៅថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង៩យប់ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន រួមនឹងថ្នាំញៀនពណ៌សថ្លា១៩កញ្ចប់(កញ្ចប់ប្រភេទម៉ាទឹកកក)។ ជនសង្ស័យដែលសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនបានមាន៖ ទី១ឈ្មោះ កែវ ឆៃយ៉ា ភេទប្រុស អាយុ៣១ឆ្នាំ, ទី២ឈ្មោះ ណុច សុភ័ក្រ ភេទប្រុស អាយុ២១ឆ្នាំ, ទី៣ឈ្មោះ ជិន ជា ភេទប្រុស អាយុ៣៣ឆ្នាំ ,ទី៤ឈ្មោះ ប្រាក់ ម៉ាលី ភេទប្រុស អាយុ៣៤ឆ្នាំ, ទី៥ឈ្មោះ រុន ភក្តី ភេទប្រុស អាយុ២៨ឆ្នាំ, និងទី៦ឈ្មោះ គឹម សុភ័ណ្ឌ ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវបានសមត្ថកិច្ចអាវុធហត្ថធ្វើការបង្ក្រាប និងឃាត់ខ្លួនបាន នៅចំណុច បណ្តោយផ្លូវលេខ៤៥៨K ផ្ទះលេខ០៤ ភូមិអណ្តូង០៣ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕

មតិយោបល់