ព័ត៌មានជាតិ

សាហាវណាស់! ជនសង្ស័យពីរបងប្អូន ប្រើល្បិចលួងលោមនារីសតិមិនគ្រប់ម្នាក់ ទៅរំលោភបូកដល់បានសម្រេច

កណ្តាលៈ ជនសង្ស័យទាំង២នាក់បងប្អូន បានប្រើល្បិច បបួលលួងលោមនារីមានសតិមិនគ្រប់ម្នាក់ ទៅចាប់រំលោភបូកបានសម្រេច ដែលហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិស្រះពោធិ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ច ច.ល ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះមានទីលំនៅភូមិពោធិរ៉ាល់ ឃុំភ្នំបាតស្រុកពញាឮ ខេត្តកណ្តាល (មានសតិមិនគ្រប់)។ រីឯជនសង្ស័យមានគ្នា២នាក់ (បងប្អូនបង្កើត) ទី១.ឈ្មោះ រឿន ធូ ភេទប្រុស អាយុ២០ឆ្នាំជនជាតិខ្មែរ និងទី២.ឈ្មោះរឿន សម្បត្តិហៅតាប់ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាជាងថតរូបទាំង២នាក់ មានទីលំនៅភូមិវាលថ្មី ឃុំភ្នំបាតស្រុកពញាឮ ខេត្តកណ្តាល (ឃាត់ខ្លួន) ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានសតិមិនគ្រប់ ត្រូវបានជនសង្ស័យ២នាក់បងប្អូន បានបបួលលួងលោមថា ទៅលេងក្នុងកម្មវិធីសង្រា្កន្តនៅភ្នំព្រះរាជទ្រព្យ ពេលនោះជនរងគ្រោះ ក៏យល់ព្រមទៅជាមួយជនសង្ស័យ ពេលដើរដល់កន្លែងស្ងាត់ ជនសង្ស័យទាំង២នាក់ ក៏បានផ្តួលដេកជនរងគ្រោះ ហើយចាប់ស្រាតខោ អាវបំរុងធ្វើសកម្មភាពរំលោភ ប៉ុន្តែត្រូវជនរងគ្រោះរើបំរាស់រត់ទាំងខ្លួនស្រាត បានប្រហែល២០ម៉ែត្រ ជនរងគ្រោះក៏ដួល ពេលនោះជនសង្ស័យទាំង២នាក់ ក៏បានចាប់វាយជនរងគ្រោះចំដើមទ្រូង និងពោះ បណ្តាលឲ្យជនរងគ្រោះដួលដេក និងដី បន្ទាប់មកជនសង្ស័យឈ្មោះរឿន ធូ ក៏បានស្រាតខោធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះ បានសម្រេច ហើយជនសង្ស័យឈ្មោះរឿន សម្បត្តិហៅតាប់ ត្រូវជាបងបង្កើត ក៏បានធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះ បានសម្រេចបន្ថែមទៀត។

លុះព្រឹកឡើងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨សាច់ញាតិជនរងគ្រោះ បានបាត់ជនរងគ្រោះ មិនឃើញមកផ្ទះក៏នាំគ្នាដើររក ក៏ឮដំណឹងឃើញជនរងគ្រោះ នៅកន្លែងកើតហេតុក៏ផ្អើលឆោឡោ ទៅនាំជនរងគ្រោះមកព្យាបាល នៅពេទ្យបង្អែកស្រុកពញាឮ។

ក្រោយមកប្អូនស្រីបង្កើតជនរងគ្រោះ ឈ្មោះ ចេង ចាន់លី ក៏បានមកដាក់ពាក្យបណ្តឹងប្តឹងជនសង្ស័យខាងលើតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់