ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវសមត្ថកិច្ចចាប់ចូលប៉ុស្ដិ៍ ទាក់ទងនឹងបទប៉ុនប៉ងប្រើអំពើហិង្សា

ប៉ៃលិនៈ កាលពីវេលាម៉ោង ៧យប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ កម្លាំងនៃការិយាល័យនគរបាលព្រហទណ្ឌកម្រិតស្រាល បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ យ៉ាន់ ផារ៉ាត់ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរជាងកាត់សក់ រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានប្ដឹងចោទលើឈ្មោះ ហេង ចាន់វាសនា ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរជាងច្នៃត្បូង រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ពីបទ ប៉ុនប៉ងប្រើអំពើហិង្សា ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រហែល ៦ និង១០នាទីល្ងាចថ្ងៃខែឆ្នាំដដែល ដោយឈ្មោះ ហេង ចាន់វាសនា បានជេរជនរងគ្រោះ ដែលផ្ទះនៅជាប់គ្នា និងបានកាន់កាំបិតតាំងតោ ទៅកាប់ជនរងគ្រោះដល់មុខផ្ទះ ប៉ុន្តែត្រូវបានជនរងគ្រោះគេចចូលក្នុងផ្ទះទាន់។

ក្រោយពីបានទទួលពាក្យបណ្តឹងរួចមក កម្លាំងសមត្ថកិច្ចជំនាញ បានទៅនាំខ្លួនឈ្មោះ ហេង ចាន់វាសនា យកមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការ សាកសួរលើករណីខាងលើ ប៉ុន្តែបុគ្គលខាងលើមានសភាព ស្រវឹងជោគជាំខ្លាំងពេក មិនអាចធ្វើការ សាកសួរផ្តល់ចម្លើយបានឡើយ ដូច្នេះកម្លាំងជំនាញក៏បានឆ្លងយោបល់លោក តូច សុភក្ដី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន បានបញ្ជាឲ្យធ្វើការឃាត់ខ្លួន នៅវេលាម៉ោង ៩ និង៥២នាទីយប់ ជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធីបន្ត៕

មតិយោបល់