ព័ត៌មានជាតិ

រថយន្តកាមរីបុកគោយន្តចតនៅស្ងៀម ស្លាប់កូនអាយុ៥ខែ និងម្តាយរងរបួសធ្ងន់!..

រតនគិរី: កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត បើកបរក្នុងទិសដៅស្របគ្នាពីកើតទៅលិច ខណ:ដែលរថយន្តប្រភេទគោយន្តចតនៅខាងស្តាំផ្លូវ នៅលើផ្លូវ៧៨A ភូមិប៉ាអរ ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី។

អ្នកបើកបររថយន្តបង្កម៉ាកកាមរី មានឈ្មោះ ប៉េង សុខលី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិកាតែ ឃុំប៉ាតេ ស្រុកអូរយ៉ាវដាវ(រងរបួសស្រាល)។ និងអ្នករួមដំណើរ ទី១ប្រពន្ធឈ្មោះ ខាំ ស្រីនុំ អាយុ១៨ឆ្នាំ រស់នៅជាមួយគ្នា(រងរបួសធ្ងន់),ទី២កូនឈ្មោះ លី ស្រីពី ភេទស្រី អាយុ៥ខែ(បានស្លាប់)។ ទី៣ប្អូនឈ្មោះ ខាំ សុខុម ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកសិករ រស់នៅជាមួយគ្នា(រងរបួសធ្ងន់)។ ជនរងគ្រោះបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។

ចំណែកជនរងគ្រោះជាម្ចាស់គោយន្តឈ្មោះ អឿ ភារុណ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិទួល ឃុំម៉ាលិក ស្រុកអណ្តូងមាស។

បច្ចុប្បន្នរថយន្តទាំង២គ្រឿង បានយកទៅរក្សាទុកនៅការិយាល័យជំនាញចរាចរណ៍នៃស្នងការន/បខេត្ត ដើម្បីបំពេញសំណុំរឿងទៅតាមនិតិវិធីនៃច្បាប់៕

មតិយោបល់