ព័ត៌មានជាតិ

សូមបងប្អូនប្រុងប្រយ័ត្ន! ទំនិញ​ចាប់ហួយ និង​នំ​ស្រូ​យ​ក្លែងក្លាយ

កណ្តាលៈ កម្លាំងនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​សហការ​ជាមួយ​នគរបាល​ស្រុក​កោះធំ ​ដោយ​មានកិច្ច​សម្របសម្រួល​ពី​​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល ​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ទំនិញ​ចាប់ហួយ និង​នំ​ស្រូ​យ​ក្លែងក្លាយ​។

ប្រតិបត្តិការ​​នេះ​ បានធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៥​ និង​៥៩​នាទីល្ងាចថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​២១A ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ និង​ទីតាំង​មួយទៀត ត្រង់​ចំណុច​ភូមិ​ខ្ព​ម ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ។

តាមសមត្ថកិច្ច បានឲ្យ​ដឹង​​ថា នៅក្នុងការបង្ក្រាបនេះ បានឃាត់​រថយន្ត​២​គ្រឿង​ ដែល​បាន​ផ្ទុកទំនិញ​ចាប់​ហួយ​ពេញ​នៅ​ចំណុច​ផ្លូវ​លេខ​២១A ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ និង​បន្ត​ទៅ​ឆែក​ឆេរ​ឃ្លាំង​លាក់​ស្តុ​ប​ទំនិញ​នៅ​ចំណុច​ភូមិ​ខ្ពប ឃុំ​សំពៅ​ពូន ស្រុក​កោះធំ រួមទាំងឃាត់​បាន​រថយន្ត​១​គ្រឿង​ទៀត ​បិត​ឃ្លុប​ជិត​ផ្ទុក​សុ​ទ្ធតែ​ទំនិញ​ចាប់​ហ៊ួ​យ និង​នំ​ស្រួយ​ក្លែងក្លាយ ។

វត្ថុតាងដកហូតបាន រួមមាន៖ ​រថយន្ត​ចំនួន​៣​គ្រឿង ទី​១ម៉ាក​ហ៊ីយាន់​ដាយ​២​គ្រឿង និង​រថ​យន្ត​កូរ៉េ​១​គ្រឿង​ នំ​ស្រួយ​ម៉ាក RUAPUAN ផលិត​នៅ​ប្រទេស​វៀតណាម​ចំនួន​១៦៨​កេស ស្មើនឹង​២០១៦០​កញ្ចប់​តូច​ ដំណាប់​ដូង​ម៉ាក​មិ​ញ ចូ​វ ផលិត​នៅ​ប្រ​ទស​វៀតណាម​៤៨​កេស ស្មើ​២០០​កញ្ចប់​ ចាប់ហួយ​ដូង​ម៉ាក SONGLONG ចំនួន​៣​កេស ស្មើ​៤៨​កំប៉ុង និង​នំ​ចំរុះ​ជា​ច្រើន។

ម្ចាស់​ទំនិញខាងលើ​ឈ្មោះ ស្រ៊​ន ច​ន្ធី ភេទ​ស្រី អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្ពប ឃុំ​សំ​ពោ​ពូន ស្រុក​កោះធំ មានស្រុក​កំណើត​នៅ​ភូមិ​ថ្នល់​បែក​សង្កាត់​រការ​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ ត្រូវ​បានសមត្ថកិច្ច​ឃាត់ខ្លួន ​ដើម្បី​ធ្វើការសួរនាំ និងកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕

មតិយោបល់