ភ្នំពេញៈ បន្ទាប់ពីសមត្ថកិច្ចប៉ុស្តិ៍ស្វាយប៉ាកធ្វើការស្រាវជ្រាវមួយរយៈក៏ឈានដល់បើកការបង្ក្រាបករណីប្រើប្រាស់និងជួញដូរដោយខុសច្បាប់ហើយឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន២នាក់ជាមួយថ្នាំញៀនខុសច្បាប់៥៤កញ្ចប់តូច។
ហេតុការណ៍បង្ក្រាបនេះធ្វើនៅថ្ងៃអង្គារ៩កើត ខែភទ្របុទ ឆ្នាំ ច សំរិទ្ធិសក័ ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៨នឹង៣០នាទី ត្រង់ចំណុចក្រុមទី៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។
សមត្ថកិច្ចឱ្យដឹងថាជនសង្ស័យទី១នាក់ ឈ្មោះ ឌឹន យ៉ាំងហ្សើ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិវៀតណាម ទីលំនៅនិងមុខរបរមិនពិតប្រាកដ (ប្រើប្រាស់)និងទី២ ឈ្មោះមាន រិត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក មុខរបរមិនពិតប្រាកដ ជាអ្នក(ជួញដូរ) ។
បើតាមសមត្ថកិច្ចឱ្យដឹងថានៅវេលាម៉ោ១០នឹង០០នាទីសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំញៀន២កញ្ចប់តូចយកមកសួរនាំហើយកម្លាំងយើងបានឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ មាន រិត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក មុខរបរមិនពិតប្រាកដជាអ្នក (ជួញដូរ) ដកហូតបានក្រាមពណ៌សថ្លាចំនួន៥២កញ្ចប់តូច និងដាវកែឆ្នៃ១ដើម។
បន្ទាប់ពីឃាត់ខ្លួនកម្លាំង ប៉ុស្តិ៍ កំពុងកសាងសំណុំរឿងបញ្ជូនទៅអធិការដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការចាត់ការតាមនិតិវិធី៕
មតិយោបល់