ព័ត៌មានជាតិ

សមត្ថកិច្ចខណ្ឌសែនសុខ បញ្ជូនជនសង្ស័យ១០នាក់ ទៅតុលាការ ក្នុងសំណុំរឿង៧ករណីផ្សេងគ្នា!

ភ្នំពេញៈ ជនសង្ស័័យ១០នាក់ ត្រូវកម្លាំងនគរបាលខណ្ឌសែនសុខ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការក្នុងសំណុំរឿង៧ករណីផ្សេងគ្នាក្រោយពីសមត្ថកិច្ចបញ្ចប់និតិវិធីសាកសួររួចមក កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ព្រឹកមិញនេះ។

សមត្ថកិច្ចប្រាប់ថា៖ កាបញ្ជូនជនសង្ស័យទាំង១០នាក់ទៅកាន់តុលាការនាព្រឹកនេះ បន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនពួកគេក្នុងមូលដ្ឋានខណ្ឌនាពេលកន្លងមកហើយបានបញ្ចប់និតិវិធីសួរនាំរួចរាល់ ដោយជនសង្ស័យទាំងនេះមានជាប់ពាក់ព័ន្ធនិងករណីផ្សេងៗគ្នាមាន៧ករណី(​មានករណីលួច២ករណី,ករណីឆក់១ករណី,ករណីរំលោភលើទំនុកចិត្ត១ករណី,ករណីជួញដូរនូវសារធាតុញៀន១ករណី,ករណីលេងល្បែងស៊ីសង(ជល់មាន់)១ករណី និងករណីប្រើប្រាស់គ្រឿងញៀន១ករណី។

​នគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងទៀតថា ជនសង្ស័យទាំង១០នាក់ក្នុងនោះមានស្រីម្នាក់ហើយត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទាំង៦បានធ្វើការឃាត់ខ្លួននាពេលកន្លងមកដោយការឃាត់ខ្លួននេះបន្ទាប់ពីកម្លាំងបានធ្វើការល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់រាល់បទល្មើសដែលអាចកើតមានហើយបានឃើញជនសង្ស័យទាំងនេះក៏ឃាត់ខ្លួន។

លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង បានឲ្យដឹងថា ជនសង្ស័យដែលបញ្ជូនទៅតុលកានាព្រឹកនេះមាន១០នាក់ស្មើរ៧ករណីក្នុងនោះមានស្រីម្នាក់ជាប់ពាក់ព័ន្ធបទល្មើសល្បែងស៊ីសងខុសច្បាប់ជល់មាន់។​

លោកអធិការនគរបាលខណ្ឌសែនសុខ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមជួយសហការណ៍និងផ្តាល់ព័ត៌មានដល់សមត្ថកិច្ចផងពាក់ព័ន្ធនិងករណីក្មេងទំនើង អំពើលួច ឆក់ផ្សេងៗជាពិសេសក្រុមក្មេងស្ទាវៗដែលប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀនសូមរាយកាណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយស្រួលក្នុងការចុះបង្ក្រាប៕

មតិយោបល់