បន្ទាយមានជ័យៈ កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ មានករណី ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពគាស់ក្តារមឈូសសពដែលស្លាប់ត្រូវគេកប់ ដើម្បីយកគ្រឿងអលង្ការ តហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ ។ ចំណែកម្នាក់ទៀតគេចខ្លួនបាត់នៅចំណុចគោកស្នួល ខាងជើងភូមិកសិណ ឃុំថ្មពួក ស្រុកថ្ម ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យសារភាពថា ធ្លាប់បានទៅជីកផ្នូរបុព្វបុរសនៅព្រៃកប់ខ្មោចបុរាណ គោកតាមោក នៅខាងលិចភូមិផ្សារថ្មី ឃុំគំរូ ស្រុកថ្មពួក បានគ្រឿងអលង្កាខ្លះៗ ប៉ុន្តែមិនមានអ្នកទាន់ឡើយ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕
មតិយោបល់