Post News Media ព័ត៌មានជាតិ ​បង្រ្កាប២ករណ...

​បង្រ្កាប២ករណី លួចនិងក្មេងទំនើង ឃាត់ខ្លួនបាន៧នាក់ នៅរតនគិរី!

រនតគិរី: កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងប៉ុស្តិ៍យក្ខឡោម បានសហការជាមួយកម្លាំងប្រជាការពារនិងកម្លាំងប៉ុស្តិ៍សង្កាត់បឹងកន្សែង បានបង្រ្កាប២ករណី៖ ករណីទី១៖ លួចដូយរថយន្ត នៅចំណុចដីឡូត៍មួយកន្លែង នៅភូមិឡាប៉ូ សង្កាត់យក្សឡោម ឃាត់ខ្លួ​នជន​សង្ស័យ២នាក់ ទី១​ឈ្មោះ វ៉ាង ដារ៉ាវិសារ(ហៅឃ្មុំ) ភេទប្រុស អាយុ២៥ឆ្នាំ មុខរបមិនពិតប្រាកដ និងទី២​ឈ្មោះ វឿន វណ្ណូ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំង២ មានទីលំនៅភូមិជ័យជំនេះសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

ករណីទី២៖ នៅវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ​២០១៨ ចំណុចដីឡូត៍ នៅភូមិឡាប៉ូ សង្កាត់យក្ខឡោម បានបង្រ្កាបក្រុមក្មេងទំនើងចំនួ​ន​១ក្រុមមានគ្នាចំនួន​៥នាក់
ម៉ូតូ២គ្រឿង(ប្រដាប់ដោយជំពៀមកៅស៊ូចំនួន២និងកាំភ្លើងកែច្នៃ​ចំនួ​ន​១ដើម) នៅចំណុចភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរនគិរី។

ទី១​ឈ្មោះ វិតហុង ភេទ​ប្រុស អាយុ១៧ឆ្នាំ ជនជាតិទំពួន មុខរបរមិនពិតប្រាកដ។
ទី២​​ឈ្មោះ មុជ ប៊ូន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាក អ្នកទាំង២មានទីលំនៅភូមិឡូនសង្កាត់យក្ខឡោម ក្រុងបានលុងខេត្តរតនគិរី។
ទី៣​ឈ្មោះ ការី ទិត្យ ភេទប្រុស អាយុ​២០ឆ្នាំ ជនជាតិទំពួ​ន មុខរបរ មិនពិតប្រាកដ។
ទី៤​ឈ្មោះ ឯ.ហ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិទំពួ​ន មុខរបរ មិនពិតប្រាកដ។
និងទី៥​ឈ្មោះ យ៉យ ដៀ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិទំពួ​ន មុខរបរ កសិករ អ្នកទាំង​៣ មានទីលំនៅភូមិឡាប៉ូ សង្កា់យក្ខឡោម ក្រុងបានលុង ខេត្តរនតគិរី៕

Loading...