Post News Media ព័ត៌មានជាតិ ​ក្របី១ក្បាល ...

​ក្របី១ក្បាល ត្រូវរន្ទះបាញ់ងាប់ នៅស្រុកកំពង់ស្វាយ!

កំពង់ធំ: ថ្ងៃអង្គារ៍ ០៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី០២ ខែតុលា គ.ស២០១៨ វេលាម៉ោង៣និង៣០នាទី
មានករណីរន្ទះបាញ់បណ្តាលឲ្យងាប់ក្របី​១ក្បាល នៅ​ភូមិមង្គលស្លា ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ម្ចាស់ក្របីឈ្មោះ ប៊ុត បួត ភេទប្រុស អាយុ៦៦ឆ្នាំ។ មូលហេតុ ក្របីកំពុងឈស៊ីស្មៅនៅពេលមេឃភ្លៀង៕​​

Loading...