ភ្នំពេញៈ នៅក្នុងវីដេអូឃ្លីបមួយ បានបង្ហាញពីសកម្មភាព នគរបាលចរាចរណ៍នៃស្នងការនគរនបាលខេត្តព្រះសីហនុ បានយកលុយពីជនជាតិចិន ពេលធ្វើដំណើរតាមរថយន្តនៅលើបណ្តាញសង្គមហ្វេសប៊ុក បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ជុំវិញរូបភាពវីដេអូ ដែលបង្ហាញពីមន្ត្រីនគរបាលចរាចរណ៍ម្នាក់ បានចាប់ឃាត់រថយន្តរបស់ជនជាតិចិន ប្រព្រឹត្តខុសច្បាប់ចរាណ៍នោះ ក៏មានមតិមួយចំនួន ធ្វើការរិះគន់ដល់សមត្ថកិច្ចផងដែរ។
ដោយអ្នកលេងបណ្ដាញហ្វេសប៊ុកភាគច្រើន សុទ្ធតែនិយាយគ្រប់ៗគ្នាថា (ច្បាប់មាន តែពួកគាត់មិនបានអនុវត្តន៍ទេ តែបែបជាគិតតែពីចាប់យកតែលុយ មិនថាខ្មែរ ឬជនបរទេសណាមួយទ្បើយ។
សូមជំរាបថា ខ្សែវីដេអូខ្លីមួយឃ្លីបនេះ កំពុងតែត្រូវបានមហាជនយកមកបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក យ៉ាងគគ្រឹកគគ្រេង៕
មតិយោបល់