កំពង់ស្ពឺៈ កាលពីវេលាម៉ោង ៥ និង២០នាទីល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តនិងម៉ូតូ បើកស្របទិសគ្នាពីលិចទៅកើត បណ្ដាលឲ្យស្លាប់បុរសវ័យចំណាស់ នៅលើផ្លូវ៤៤ ចន្លោះគីឡូម៉ែត្រ ៩៧-៩៨ ចំណុចភូមិត្រពាំងត្រោក ឃុំប្រាំបីមុម ស្រុកថ្ពង ។
រថយន្តម៉ាក លុចស៊ីស RX300 ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2H1244 អ្នកបើកបរ ចុះរត់គេចខ្លួនបាត់ ដល់ចំណុចខាងលើ បានបុកម៉ូតូម៉ាកគុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខចាស់ គ៤១៧២ភព១ បើកបរដោយឈ្មោះ កែវ ជឿន ភេទប្រុស អាយុ៧៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ កំពុងបត់ចូលផ្ទះ មិនបានមើលក្រោយ (គ្មានកញ្ចក់ គ្មានមួក ) បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្របង្អែកឧដុង្គ លុះដល់ពាក់កណ្តាលផ្លូវ ក៏បានដាច់ខ្យល់ស្លាប់តែម្តង ។
បច្ចុប្បន្នវត្ថុតាងរថយន្ត និងម៉ូតូខូចខាតស្រាល ត្រូវបានសមត្ថកិច្ច បញ្ជូនមករក្សាទុកនៅអធិការដ្ឋាន ជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕
មតិយោបល់