ភ្នំពេញៈ បុរសម្នាក់ទំនងជាស្រវឹង បើករថយន្តក្នុងល្បឿនលឿនបួងចង្កូតមិនទាន់ជ្រុលទៅបុកបង្គោលស្តុបចរាចរណ៍បណ្ដាលឲ្យបាក់បង្គោលឡាក់២ដើម រថយន្តដាច់កង់មុខខាងស្តាំ ទៅលែងរួច តែសំណាងល្អមិនមានអ្នករបួស។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ៦៣ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកហ្វតរេនជ័រ ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 2AE-5256 ធ្វើដំណើរពីកើតទៅលិចបោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើដោយល្បឿនលឿនពេកបួងចង្កូតមិនទាន់ជ្រុលទៅបុកបង្គោលភ្លើងស្តុបចរាចរណ៍និងបង្គោលឡាក់បាក់២ដើមរថយន្តដាច់ក្រឡេកង់មុខខាងស្ដាំទៅមុខលែងរួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញមកវាស់វែងយករថយន្តបង្ករទៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់